Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

បានផុស

នៅ

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុន ហ៊ាន បានលើកឡើងថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការ ទ្វារពីរចំនួនពីរកន្លែង សំណង់លូចំនួន ២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង ២,៧០០ ម៉ែត្រ ដែលបានប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៤ខែ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ អាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣,០៩០ គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្រពដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិកតាទៀត។

លោករដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីនេះ សូមចងក្រងជាសហគមន៍ កសិករប្រើប្រាស់ទឹក ធ្វើយ៉ាងណាមានកម្មវិធីដាំដុះឲ្យបានច្បាស់លាស់ ចែករំលែកគ្នាប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់ឃុំព្រែកក្របៅ ដែលអាចស្រោចស្រពដំណាំទាំងរដូវប្រាំង និងរដូវវស្សាបានប្រមាណជាង ៤០០ ហិកតា ។ ដូច្នេះសូមប្រជាកសិករ ខិតខំប្រឹងប្រែងក្នុងការដាំដុះបង្ករបង្កើនផលប្រកប​ដោយសមធម៌ ទទួលបានផលប្រយោជន៍ស្មើៗគ្នា ដើម្បីជាការចូលរួមលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាកសិករយើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលរដ្ឋាភិបាលបានប្រគល់ជូននាពេលនេះ គឺជាមូលដ្ឋានក្នុងការជំរុញឲ្យប្រជាកសិករ ខិតខំប្រឹងប្រែងឈានឆ្ពោះទៅរំដោះខ្លួនពីភាពក្រីក្រ ពិសេសចំពោះអ្នកដែលមានជីវភាពធូរធារហើយ ត្រូវប្រឹងប្រែងបន្តទៀត ខិតខំបង្កបង្កើនផល និងបង្កើនមុខរបរផ្សេងៗដើម្បីឲ្យខ្លួនកាន់តែមានជីវភាពធូរធារបន្តទៅមុខទៀត៕

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី​ ផ្តល់​ជូន​ចង្ក្រាន​ហ្គាស​ធុន​តូច​និងកំប៉ុងហ្គាសរាប់ពាន់កំប៉ុង ដល់វីរកងទ័ពជួរមុខស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង សួរ ស្នើ​ប្រទេសអូស្ត្រាលី​ពង្រីកវិសាលភាព​​បណ្ដុះបណ្ដាលជំនាញ​គ្រឿង​ម៉ាស៊ីន​រថយន្តអគ្គិសនី និងជំនាញបច្ចេកវិទ្យា (AI)

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីជំរុញក្រុមការងារញ៉ាប់ដៃញ៉ាប់ជើងជញ្ជូនសម្ភារៈប្រើប្រាស់ ជូនទៅវីរកងទ័ព និងពលរដ្ឋ​ភៀសខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

គ្រឿង​ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាង​១០០មុខ ប្រគល់​ជូន​រដ្ឋបាលខេត្ត​ព្រះវិហារ​ និង វីរកងទ័ព​ជួរ​មុខ​ទិស​ព្រះវិហារ

សន្តិសុខសង្គម២១ ម៉ោង មុន

ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អនាគតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងបាងកក បន្ទោស ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

កីឡា២០ ម៉ោង មុន

បណ្តាញ​ទំនាក់​ទំនង​សង្គម​ថៃ ចោទ កីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ី

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវមួយ​ចំនួនក្នុង​ខេត្ត​ព្រះវិហារ រង​ការ​ខូចខាត​ដោយសារ​ការ​ផ្លោង​គ្រាប់​ដាក់​របស់​ទាហានថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

១ ករណីទៀត ផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងថៃ សង្ស័យស្នាដៃក្រុមបះបោរក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម