ព័ត៌មានអន្ដរជាតិ
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
នារីវ័យក្រមុំម្នាក់ត្រៀមទទួលសញ្ញាបត្រនៅខែមេសានេះ ហើយមកធ្វើការទើបបានតែ២ថ្ងៃប៉ុណ្ណោះនៅក្រុងបាងកក បានស្លាប់បាត់បង់ជីវិតជាមួយម្តាយនិងបងប្រុស ខណៈឪពុកនៅបាត់ខ្លួននៅក្នុងហេតុការណ៍រលំអគារដោយសារឥទ្ធិពលគ្រោះរញ្ជួយដីនៅក្រុងបាងកកកាលថ្ងៃសុក្រសប្តាហ៍មុន។

សារព័ត៌មាន Khaosod របស់ថៃ បានរាយការណ៍ថា នារីវ័យក្មេងថៃម្នាក់ គឺកញ្ញា នងនុន ដែលត្រូវបានស្លាប់បាត់បង់ជីវិតជាមួយម្តាយនិងបងប្រុសរបស់នាងក្នុងហេតុការណ៍ដួលរលំអគារការិយាល័យសវនកម្មរដ្ឋនៅទីក្រុងបាងកក ខណៈឪពុករបស់នាងនៅបាត់ខ្លួននៅឡើយ។
សេចក្តីរាយការណ៍បានបន្តថា កញ្ញា នងនុន ទើបមកធ្វើការបានតែ២ថ្ងៃប៉ុណ្ណោះជាមួយឪពុកម្តាយនិងបងប្រុស ហើយកញ្ញាគ្រោងនឹងទទួលសញ្ញាបត្រនៅខែចុងមេសាខាងមុខនេះ ប៉ុន្តែបែរជាមកជួយគ្រោះអាក្រក់បែបនេះ។
ប្រភពបានចុះផ្សាយដោយដកស្រង់ពីគណនីទំព័រហ្វេសប៊ុក៖«ខ្ញុំស្រឡាញ់សាកលវិទ្យាល័យសុខាភិបាល Rajabhat» បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះកញ្ញា នងនុន អាយុ២៣ឆ្នាំ ជានិស្សិតមហាវិទ្យាល័យសុខាភិបាល បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Rajabhat បានស្លាប់បាត់បង់ជីវិតជាមួយម្តាយនិងបងប្រុសរបស់នាងនៅក្នុងហេតុការណ៍ដួលរលំអគារនៅក្រុងបាងកក។
ជាមួយគ្នានេះ ផ្នែកសុខាភិបាលនៃសាកលវិទ្យាល័យ Rajabhat សូមចូលរួមរំលែកទុក្ខនិងសោកស្ដាយបំផុតចំពោះការស្លាប់បាត់បង់ជីវិតរបស់កញ្ញា នងនុន ក្នុងហេតុការណ៍បាក់រលំអគារដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៥ សូមឱ្យកញ្ញាបានទៅកាន់ឋានសួគ៌។
ដំបូងឡើយ គេដឹងថា កញ្ញា នងនុន មានស្រុកកំណើតនៅស្រុកហ្វាវរ៉ៃ ខេត្តណងខាយ បានធ្វើដំណើរមកធ្វើការជាមួយឪពុកម្តាយនិងបងប្រុសរបស់នាងនៅថ្ងៃទី២៦ខែមីនាកន្លងទៅ ដើម្បីរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីបញ្ចប់ការសិក្សា ដោយកញ្ញាគ្រោងនឹងទទួលសញ្ញាបត្រនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
សាកសពទាំង៣នាក់នៃក្រុមគ្រួសារនោះត្រូវបានក្រុមជួយសង្គ្រោះរកឃើញ ដោយឡែកឪពុករបស់នាងនៅបាត់ខ្លួននៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំយកសាកសពទាំង៣នាក់ត្រឡប់ទៅស្រុកកំណើតក្នុងខេត្តណងខាយដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយភ្នាក់ងារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


