Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកពាក់ព័ន្ធ១៤៦​នាក់​ទៀត ករណីប្ដីប្រពន្ធវិជ្ជមាន​កូវីដ១៩នៅខេត្តកំពង់ឆ្នាំង

បានផុស

នៅ

​​គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង រកឃើញ​អ្នកពាក់​ព័ន្ធ​ចំនួន​១៤៦​នាក់​ទៀត និងយក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩ បន្ទាប់ពី​ជាប់ពាក់ព័ន្ធប្ដី​ប្រពន្ធ​វិជ្ជមាន​កូ​វីដ​១៩ ដែលបានមក​មើល​កន្លែង​ចិញ្ចឹម​មាន់នៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តកំពុងបន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​បន្ត​យក​សំណាក​មក​ធ្វើតេស្ត​និង​ដាក់​ពួកគាត់​ឲ្យ​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រុមការងារ​និង​កម្លាំង​សម​ត្ថកិច្ចបាន​ចុះ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​បុរស​ស្ត្រី​ពីរ​នាក់​ប្ដី​ប្រពន្ធ​មកពី​រាជធានី​ភ្នំពេញ​មាន​ផ្ទុក​កូ​វីដ​-១៩នោះ ​សរុប​ចំនួន ៦៨នាក់ ក្នុងនោះពាក់ព័ន្ធ​ផ្ទាល់១១នាក់ បាន​យក​សំណាក និងដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ទឹកផុស​។ ចំណែក អ្នកពាក់ព័ន្ធ​ប្រយោល៥៧ នាក់​បាន​យក​សំណាក និង​អប់រំ​ណែ​នាំ​ធ្វើច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដោយមាន​ការគ្រប់គ្រង​ពី​អាជ្ញាធរ​មូលដ្ឋាន៕​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម