ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញសម្រេចជាឯកច្ឆ័ន្ទបណ្តេញលោក Yoon Suk Yeol ពីអំណាចជាផ្លូវការ
ចៅក្រមតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងទាំង៨រូបបានបោះឆ្នោតជាឯកច្ឆ័ន ដកប្រធានាធិបតី Yoon Suk-yeol ចេញពីតំណែងជាផ្លូវការនៅថ្ងៃសុក្រ ប៉ុន្មានខែបន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ដោយសមាជិកសភាជុំវិញការប្រកាសដ៏មហន្តរាយរបស់គាត់អំពីច្បាប់អាជ្ញាសឹក ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរផ្នែកនយោបាយ។

ប្រធានចៅក្រមនៃតុលាការធម្មនុញ្ញ លោក Moon Hyung-bae បាននិយាយថា៖«យើងសូមប្រកាសសេចក្តីសម្រេចខាងក្រោមនេះ ដោយមានការព្រមព្រៀងជាឯកច្ឆ័ន្ទនៃចៅក្រមយុត្តិធម៌ទាំងអស់។ [យើង] ច្រានចោលការតតាំងរបស់ប្រធានាធិបតី Yoon Suk-yeol» ។
ការប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូដ៏អាក្រក់របស់លោក Yoon ដើម្បីបង្វែរការគ្រប់គ្រងរបស់ជនស៊ីវិលមានរយៈពេលត្រឹមតែ ៦ ម៉ោងមុនពេលសមាជិកសភាបានបោះឆ្នោតទម្លាក់វា។ ក្រោយមក ពួកគេបានចោទប្រកាន់គាត់ ដោយដកតួនាទីរបស់គាត់។
សកម្មភាពនេះបានធ្វើឱ្យមានការចងចាំដ៏ឈឺចាប់នៃមេដឹកនាំដែលគាំទ្រដោយយោធារបស់ប្រទេសកូរ៉េខាងត្បូងដែលបានប្រើច្បាប់អាជ្ញាសឹក និងក្រឹត្យបន្ទាន់ដើម្បីគាបសង្កត់គូប្រជែងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០-១៩៨០។
ប្រទេសកូរ៉េខាងត្បូងនឹងត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេល ៦០ថ្ងៃនៃការកាន់អំណាច ដែលជាការបញ្ចប់វិបត្តិនយោបាយដ៏ច្របូកច្របល់បំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ប្រទេសនេះ៕
ដោយ រ៉ាន់ រើយ
-
សេដ្ឋកិច្ច៤ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


