ព័ត៌មានជាតិ
ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយជាមួយទុនវិនិយោគ១៨០ លានដុល្លារ
វិនិយោគិនក្នុងស្រុកបានបោះទុនចំនួន១៨០ លានដុល្លារក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅខេត្តព្រះសីហនុ ដើម្បីចាប់យកឱកាសនៃរំហូរទុនវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស (FDI) ខណៈរដ្ឋាភិបាលបានដាក់ទិសដៅក្នុងការប្រែក្លាយខេត្តមាត់សមុទ្រមួយនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដែលបម្រើជាទិសដៅសេដ្ឋកិច្ចដ៏រស់រវើកនៅក្នុងតំបន់។

លោក ឃាង ភារម្យ អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៤ ខែមេសានេះថា កាលពីព្រឹកមិញនេះគឺក្រុមការងារអន្តរក្រសួងដឹកនាំដោយមន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍វិនិយោគកម្ពុជា (CDC) បានចុះពិនិត្យសំណើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម និងភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ លោកថាតាមរយៈការចុះត្រួតនិត្យនេះ ក្រុមហ៊ុននឹងធ្វើការចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខនេះ។
លោកថាសម្រាប់ ទីតាំងដែលស្នើសុំនេះគឺនៅលើផ្ទៃដីទំហំប្រមាណជា ៣៩១ហិកតា ហើយសម្រាប់ការវិនិយោគនេះគឺជាវិនិយោគដោយវិនិយោគិនក្នុងស្រុក ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុដែលទទួលបានការអនុញាតិពីរាជរដ្ឋាភិបាលគឺមាន១៣តំបន់ ក្នុងនោះ៥តំបន់កំពុងដំណើការយ៉ាងសកម្ម។

លោកភារម្យបានថ្លែងបញ្ចាកយបានថ្លែអានថ្លែអបាថ្មីនៅធ្ងៃទទីសម្រាប់ការសម្រេចចិត្តវិនិយោគនានា និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុនេះគឺអ្នកវិនិយោគិនសំឡឹងឃើញអំពីឪកាសនិងសក្តានុពលដែលរាជរដ្ឋាបាលបានកំណត់ថាជាប៉ូលសេដ្ឋកិច្ចមួយរបស់ជាតិ និងបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង អញ្ចឹងយើងឃើញថាមានឱកាសច្រើនសម្រាប់អ្នកវិនិយោគ មិនថាតែតំបន់សេដ្ឋកិច្ចពិសេសនោះទេ យើងឃើញថាមានការវិនិយោគទៅលើវិស័យផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពិសេសផ្តល់ការលើកទឹកចិត្តតាមរយៈក្រុមការងារជម្រុញការវិនិយោគជាដើម។ ដូច្នេះហើយយើងឃើញថាយើងស្រូបទាញបានអ្នកវិនិយោគចូលបណ្តាក់ទុននៅក្នុងខេត្តយើងជាបន្តបន្ទាប ហើយក៏ជាផ្នែកមួយនៃការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរយៈជំនួបពិភាក្សាការងារនេះដែរ ប្រធានក្រុមប្រឹក្សាភិបាលទាំងពីរ បានស្នើសុំការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


