ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ដែលនិយាយនៅថ្ងៃអង្គារនេះថា ការធ្លាក់ចុះខ្លាំងនៃតម្លៃប្រេងពិភពលោក ដែលបង្កឡើងដោយពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កហានិភ័យដល់សេដ្ឋកិច្ចរុស្ស៊ី។

តាមការចុះផ្សាយបន្តរបស់រ៉យទ័រ លោកស្រីបាននិយាយថា ធនាគារកណ្តាលរុស្ស៊ីកំពុងធ្វើការវិភាគលើការធ្លាក់ចុះនេះ ប៉ុន្តែលើកឡើងផងដែរថា សេចក្ដីណែនាំបច្ចេកទេសសម្រាប់ការចំណាយនឹងកាត់បន្ថយផលប៉ះពាល់លើថវិកា។
គិតត្រឹមថ្ងៃចន្ទ តម្លៃប្រេងអន្តរជាតិម៉ាក Brent បានធ្លាក់ចុះ ១៤ ភាគរយ និង WTI បានធ្លាក់ចុះ ១៥ ភាគរយ ក្រោយលោក ត្រាំ បានប្រកាសពន្ធគយបដិការរបស់លោកកាលពីថ្ងៃទី ២ មេសា។
លោកស្រី Nabiullina ប្រាប់ទៅសមាជិកសភាជាន់ទាបរុស្ស៊ីថា ផលប៉ះពាល់ចម្បងអាចមកពីការធ្លាក់ថ្លៃប្រេង ប្រសិនបើសង្គ្រាមពន្ធគយនៅតែបន្តកើនឡើង ជាធម្មតា វានាំទៅរកការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក និងសេដ្ឋកិច្ច ដែលអាចកាត់បន្ថយតម្រូវការសម្រាប់ធនធានថាមពលរបស់រុស្ស៊ី។

កាលពីសប្ដាហ៍មុន ធនាគារកណ្តាលរុស្ស៊ីបាននិយាយថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក អាចពន្យឺតកំណើនសេដ្ឋកិច្ចពិភពលោក និងបង្កើនអតិផរណា ខណៈតម្លៃប្រេងអាចទាបជាងការព្យាករអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែការថយចុះតម្រូវការពិភពលោក។
ពីមុន ធនាគារកណ្តាលបានព្យាករថា តម្លៃប្រេងជាមធ្យមគឺ ៦៥ ដុល្លារ/បារ៉ែល ក្នុងឆ្នាំ ២០២៥ និង ៦០ ដុល្លារ/បារ៉ែល នៅឆ្នាំ ២០២៦។ ធនាគារកណ្តាល នឹងពិនិត្យមើលការព្យាកររបស់ខ្លួនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់នៅចុងខែនេះ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


