សេចក្ដីជូនដំណឹង
មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ
មិនត្រឹមតែជាធនាគារឈានមុខគេនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីបងប្អូនតាមរយៈតម្រូវការហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មក្នុងស្រុក ព្រមទាំងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ធនាគារ ABA បានចូលរួមជាផ្នែកមួយដើម្បីថែរក្សា អភិរក្ស វប្បធម៌ខ្មែរ តាមរយៈការបង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថាជាក្នុងឱកាសពិធីប្រារព្ធណាមួយ ធនាគារ ABA តែងរំលេចនូវទស្សនីភាពប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ដោយថ្មីៗនេះ ធនាគារ ABA បានបញ្ចេញនូវមាតិការំលេចទិដ្ឋភាពប្រពៃណីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ដែលមានដូចជាចម្រៀង និងរឿងខ្លី។
ដោយនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកចូលមកដល់ ធនាគារ ABA បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាមួយវីដេអូចម្រៀងដ៏ពិសេស ដែលច្រៀងរួមគ្នាដោយព្រះនាង នរោត្តម ជេនណា និងលោក ម៉ម ពេជ្ជរិទ្ធ ដែលមានរំលេចនូវការរួមគ្នារៀបចំ ដើម្បីប្រារព្ធពិធីជាមួយគ្នាប្រចាំស្រុកភូមិ, លេងល្បែងប្រជាប្រិយ, សំណើចសើចក្អាកក្អាយ និងការជូនពរសិរីសួស្ដី។

ក៏ដូចជារឿងខ្លី ប្រូឆាយ និងទេវី ដែលមានចំណងជើង “កាដូស្នេហ៍ ខែចូលឆ្នាំ” មានការសម្តែងពី តារាចម្រៀងថេណា និងសិល្បករ សិល្បការិនីល្បីៗ ដោយក្រៅពីមានសាច់រឿងបែបកំប្លែង លាយឡំនិងការអប់រំនោះ នៅក្នុងរឿងខ្លីនេះក៏មានការបង្ហាញពីទិដ្ឋភាពប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរយើងនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។
អ្វីដែលពិសេសនោះ ABA Mobile ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ មានមុខងារ ជូនលុយកាក់ (Gift Zone) អាចបន្ថែមពាក្យពេចន៍ជូនពរ ហើយផ្ញើភ្លាមៗ ទៅកាន់មនុស្សជាទីស្រឡាញ់ឪពុកម្ដាយ សាច់ញាតិ បងប្អូន មិត្តភក្តិជាដើម។ ជាកម្មវីធីធនាគារសម្រាប់ខ្មែរ មានភាសាខ្មែរ ក្នុងឱកាសចូលឆ្នាំខ្មែរនេះ ABA Mobile មានម៉ូដរចនា មហាសង្ក្រាន្ដ ហើយរាល់ប្រតិបត្តិការបានរំលេចនូវការបញ្ចូលគ្នារវាងវប្បធម៌ប្រពៃណីជាតិ និងសេវាធនាគារទំនើបឈានមុខ។

មិនទាន់អស់ទេណាក្រៅពីបញ្ចេញវីដេអូចម្រៀង និងរឿងខ្លី ធនាគារ ABA ក៏បានចូលរួមបង្ហាញទស្សនីភាពឱ្យសាធារណជនទស្សនាផ្ទាល់នូវ ល្បែងប្រជាប្រិយខ្មែរ របាំគោះអង្រែ និងចង្វាក់រាំផ្សេងៗទៀតរបស់ខ្មែរ ដ៏រស់រវើក អបអរស្វាគមន៍បុណ្យចូលឆ្នាំថ្មី នៅផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ដែលនេះសបង្ហាញថា ធនាគារ ABA បានចូលរួមជាផ្នែកមួយក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរជូនមហាជនក្នុងរូបភាពផ្សេងៗគ្នា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន