ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានបញ្ជាឲ្យមនុស្សជិត១លាននាក់ ចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ ហើយអ្នកទាំងនោះគឺជាជនអន្តោប្រវេសន៍ដែលត្រូវអនុញ្ញាតឲ្យរស់នៅក្នុងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ក្រោមកម្មវិធី CBP One ដែលជាកម្មវិធីដាក់ពាក្យសុំតាមអនឡាញសម័យលោក ចូ បៃដិន។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី៨ខែមីនាឆ្នាំ២០២៥ មានមនុស្សជាង ៩០ម៉ឺននាក់ ដែលត្រូវបានអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក តាមរយៈកម្មវិធីនេះចាប់តាំងពីខែមករាឆ្នាំ២០២៤មក។
តាមធម្មតា ពួកគេទទួលបានសិទ្ធិស្នាក់នៅក្នុងសហរដ្ឋអាមេរិក រយៈពេលពីរឆ្នាំជាមួយនឹងការអនុញ្ញាតឲ្យធ្វើការខណៈរង់ចាំដំណើរការសិទ្ធិជ្រកកោន។ យ៉ាងណា ឥឡូវពួកគេត្រូវលោកត្រាំ បញ្ជាឲ្យចាកចេញទៅវិញជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវប្រឈមការនិរទេសឬបម្រាមចូលសហរដ្ឋអាមេរិក ពេញមួយជីវិតតែម្តង។

ដើម្បីអនុវត្តបទបញ្ជានេះ រដ្ឋបាលត្រាំ គ្រោងដាក់ពិន័យរហូតដល់៩៩៨ដុល្លារអាមេរិកក្នុងមួយថ្ងៃ លើជនចំណាកស្រុកណាដែលមិនចាកចេញមុនថ្ងៃឱសានវាទ។ មិនត្រឹមប៉ុណ្ណឹង ក្នុងករណីខ្លះ ក៏អាចមានការពិន័យលើសពី១លានដុល្លារផងដែរ។
សូមជម្រាបថា កម្មវិធី CBP One គឺជាយុទ្ធសាស្ត្ររបស់រដ្ឋបាល បៃដិន ក្នុងការពង្រីកផ្លូវច្បាប់ដើម្បីឲ្យមនុស្សចូលមកសហរដ្ឋអាមេរិក ជាមួយគោលបំណងរារាំងការឆ្លងដែនខុសច្បាប់។

នៅចុងខែធ្នូឆ្នាំមុន មនុស្ស ៩៣៦ ៥០០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលនៅច្រកព្រំដែនជាមួយម៉ិកស៊ិក ដោយប្រើកម្មវិធីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់ចូលកាន់តំណែងអាណត្តិថ្មីភ្លាម លោក ត្រាំ បានបញ្ចប់កម្មវិធីនេះភ្លែត ដោយសារតែលោកមិនពេញចិត្តនឹងគោលនយោបាយនេះ ហើយថែមទាំងប្រឆាំងយ៉ាងដាច់អហង្ការ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


