សន្តិសុខសង្គម
អ្នកនាំពាក្យបញ្ជាក់ពីសកម្មភាពមួយចំនួនរបស់ក្រុមក្លែងបន្លំឯកសណ្ឋានមន្ត្រីនគរបាលជាតិ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅរៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីសម្មភាពមួយចំនួនរបស់ក្រុមជនសង្ស័យដែលក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ក្រោយត្រូវឃាត់ខ្លួនបានកាលពីថ្ងៃទី៩ មេសានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យទាំង៦នាក់នេះធ្លាប់ធ្វើជាក្រុមបើកម៉ូតូនាំផ្លូវរថយន្តពេទ្យសង្រ្គោះបន្ទាន់។ ក្រោយមកពួកខ្លូនក៏ឈប់ធ្វើនៅពេលក្រសួងប្រកាសអោយបញ្ឈប់សកម្មភាពបើកម៉ូតូនាំផ្លូវរថយន្តពេទ្យ។ អ្នកនាំពាក្យបន្ថែមថា ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ តាំង ភក្តី បានហៅប្រមូលក្រុមខ្លួនទាំ០៦នាក់ បង្កើតក្រុមការងារដោយដាក់ឈ្មោះ ថា ក្រុម CID និងបានរៀបចំអោយឈ្មោះ ម៉ៅ ផាន់នីម័រ ស្លៀកឯកសណ្ឋាននគរបាលជាតិ និងបួននាក់ទៀតកាន់អាយកូម ពាក់កាតឡូហ្គោនគរបាលព្រហ្មទណ្ឌ ស្ពាយកាបូបមានឡូហ្គោ POLICE ដោយក្រុមខ្លួនបានចេញធ្វើសកម្មភាពក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ប្រហែល០៥លើក ។

បើតាមលោក សំ វិច្ឆិកា ក្រុមជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូល្បាតតាមផ្លូវរទះភ្លើង មហាវិថីឈ្មះៗ ដោយដេញឃាត់រ៉ឺម៉ក និងបានត្រួតពិនិត្យលើមនុស្ស ដែលអង្គុយនៅកន្លែងស្ងាត់ដើម្បីឆែករកគ្រឿងញៀន និងសម្ភារៈផ្សេងៗ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រិតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតទូរស័ព្ទចំនួន ០៧គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ម៉ាក Hond Dream ពណ៌ខ្មៅ ម៉ាកHonda Wave ពណ៌ខ្មៅ ម៉ាក Honda Scoopy ពណ៌ក្រហមចំនួន ០១គ្រឿង៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


