កីឡា
ដៃគូថ្មីរបស់ Rodtang នៅសង្វៀន ONE On TNT I ក៏មិនធម្មតាដែរ
ម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight កីឡាករ Rodtang “The Iron Man” Jitmuangnon បានត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញសមត្ថភាពដែលនឹងត្រូវផ្សាយផ្ទាល់វេលាម៉ោងពិសេសទៅកាន់អ្នកគាំទ្រអាមេរិកខាងជើងតាមរយៈទូរទស្សន៍របស់សហរដ្ឋអាមេរិក។

កីឡាកររហស្សនាម «មនុស្សដែក» បាន និងកំពុងត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ “ONE on TNT I” នាថ្ងៃទី៧ ខែមេសា ខាងមុខនេះ ប៉ុន្តែដៃគូដែលជាជនជាតិអង់គ្លេសបានដកខ្លួន។ ដូច្នេះតារាល្បីលំដាប់ពិភពលោករបស់ថៃត្រូវតតាំងនឹងដៃគូថ្មី។
គូប្រកួតដែលគេផ្គូផ្គងដំបូងឱ្យប៉ះ Rodtang គឺ អ្នកប្រដាល់អង់គ្លេស Jacob Smith ក្នុងនាមគូឯកនៅព្រឹត្តិការណ៍ “ONE on TNT I” ប៉ុន្តែឥឡូវនេះត្រូវបានដាក់ជំនួសវិញដោយកីឡាករអូស្ត្រាលី Danial “Mini T” Williams។
«មនុស្សដែក» និង កីឡាករអូស្ត្រាលីត្រូវពាក់ស្រោមដៃគុនចម្រុះទម្ងន់៤អោន សម្រាប់ការប្រកួតលក្ខណៈមួយថៃមិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទេដែលនឹងផ្សាយតាមរយៈ TNT។

Williams ដែលមកពីត្រកូលជើងឯកមួយថៃពិភពលោកបានឈ្នះខ្សែក្រវាត់មួយចំនួនហើយក្នុងអាជីពរបស់ខ្លួនក្នុងនោះមានខ្សែក្រវាត់ពិភពលោក WMC មួយខ្សែផងដែរ។
កីឡាករអាយុ២៧ឆ្នាំតែងតែមានឆន្ទៈប្រកួតជាមួយដៃគូឆ្នើមៗលំដាប់ពិភពលោក។ រូបគេល្បីខាងទាត់ក្រោម ទាត់លើ ដងខ្លួន និងលោតវ៉ៃកែង។ រូបគេបានហ្វឹកហាត់នៅក្លឹប Kao Sok Muay Thai និងក្លឹប Scrappy MMA & Fitness ដែលក្លឹបទាំងពីរនេះស្ថិតនៅទីក្រុង Perth ប្រទេសអូស្ត្រាលី ។ ដូច្នេះអ្នកគាំទ្រសង្ឃឹមថា ជំនួបរវាងជើងខ្លាំងទាំងពីរនឹងក្លាយជាសមរភូមិដ៏ជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

គូឯកប្រចាំព្រឹត្តិការណ៍ ONE on TNT I
- ជើងឯក Adriano Moraes ប៉ះ អ្នកដណ្តើម Demetrious Johnson (ប្រកួតដណ្តើមខ្សែក្រវាត់ ONE Flyweight)
- កីឡាករ Eddie Alvarez ប៉ះ Iuri Lapicus (ការប្រកួតគុនចម្រុះ)
- កីឡាករ Rodtang Jitmuangnon ប៉ះ Danial Williams (ការប្រកួតមួយថៃ)
គូពិសេសប្រចាំព្រឹត្តិការណ៍ ONE on TNT I
- កីឡាករ Tyler McGuire ប៉ះ Raimond Magomedaliev (ការប្រកួតគុនចម្រុះ)
- កីឡាករ Rade Opacic ប៉ះ Patrick Schmid (ការប្រកួតឃីកបុកសីង)
- កីឡាករ Mehdi Barghi ប៉ះ Oumar Kane (ការប្រកួតគុនចម្រុះ)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


