ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ
ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបង្កើនការនាំចូលទំនិញថាមពលពីសហរដ្ឋអាមេរិក រួមទាំងប្រេងឆៅ ឧស្ម័ន LPG (ហ្គាស) និងប្រេងឥន្ធនៈចម្រាញ់ ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក និងដោះស្រាយសម្ពាធពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Bahlil Lahadalia បានថ្លែងថា ចំណាត់ការនេះគឺជាផ្នែកមួយនៃការចរចាកំពុងបន្ត ក្នុងគោលបំណងដោះស្រាយការដំឡើងពន្ធនាំចូល ៣២ ភាគរយ លើទំនិញឥណ្ឌូណេស៊ី ពីសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ឥណ្ឌូណេស៊ីមានអតិរេកពាណិជ្ជកម្ម ១៤,៥ ប៊ីលានដុល្លារ ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ប៉ុន្តែ រដ្ឋាភិបាលអាមេរិក ដាក់តួលេខនេះខ្ពស់ជាងនេះ ដែលធ្វើឱ្យឥណ្ឌូណេស៊ីជាប់ក្នុងអន្ទាក់ពន្ធដ៏ខ្ពស់មួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោក Bahlil បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ដើម្បីដោះស្រាយភាពមិនស្របគ្នា និងជំរុញការចរចា យើងកំពុងពិចារណាបង្កើនការនាំចូលថាមពលពីសហរដ្ឋអាមេរិក»។
លោក Bahlil បានបន្ថែមថា ផែនការនេះនឹងមិនដាក់បន្ទុកលើថវិការដ្ឋនោះទេ ព្រោះ «យើងមិនបន្ថែមកូតានាំចូលថ្មីទេ។ យើងគ្រាន់តែប្តូរប្រភពផ្គត់ផ្គង់ដែលមានស្រាប់របស់យើងមួយចំនួន ពីមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីអាគ្នេយ៍ ទៅសហរដ្ឋអាមេរិក»។

បច្ចុប្បន្ន ៥៤ ភាគរយនៃការនាំចូល LPG របស់ឥណ្ឌូណេស៊ី មានប្រភពពីសហរដ្ឋអាមេរិក ដោយរំពឹងថានឹងកើនដល់ ៨៥ ភាគរយ។ ប្រេងឆៅពីសហរដ្ឋអាមេរិកវិញ រួមចំណែកតិចជាង ៤ ភាគរយ នៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌូណេស៊ី ប៉ុន្តែក្រោមផែនការដែលស្នើឡើង តួលេខនេះរំពឹងថានឹងកើនដល់ ៤០ ភាគរយ។ ការនាំចូលប្រេងចម្រាញ់ ក៏នឹងត្រូវបង្កើនផងដែរ។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីបាននាំចូលប្រេង និងឧស្ម័នតម្លៃ ៣៦,២៨ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះ ២ ភាគរយធៀបនឹងឆ្នាំមុន។ ប្រេង និងឧស្ម័ន រួមចំណែក ១៥,៥ ភាគរយ នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌូណេស៊ី។
ផែនការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក គឺជាគំនិតផ្តួចផ្តើមមួយ ដែលគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌូណេស៊ី យកទៅចរចាក្នុងដំណើរទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោន ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto ដែលបានលើកឡើងថា ការបង្កើនការនាំចូលអាហារ និងទំនិញរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យឥណ្ឌូណេស៊ីបន្ថយការនាំចូលផលិតផលពីប្រទេសដទៃ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
សន្តិសុខសង្គម១៧ ម៉ោង ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី