Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន៥ក្នុងខេត្តកោះកុង មិនទាន់មានសញ្ញាខ្វះខាតទឹកស្អាតនៅឡើយទេ

បានផុស

នៅ

ស្របពេលមូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា កំពុងជួបប្រទះការខ្វះទឹកស្អាតប្រើប្រាស់ និងស្វែងរកប្រភពទឹក ដើម្បីដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតបានប្រើជាបណ្តោះអាសន្ន ទំរាំស្ថានភាពល្អប្រសើរវិលត្រឡប់ឡើងវិញ។ ប៉ុន្តែមូលដ្ឋានស្រុកចំនួន៥ផ្សេងទៀតមិនទាន់ជួបបញ្ហាខ្វះទឹកប្រើប្រាស់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្រុកចំនួន៥ ក្នុងភូមិសាស្រ្តខេត្តកោះកុង បានអះអាងថា មូលដ្ឋានរបស់ពួកគាត់មិនទាន់មានសញ្ញាណាមួយថាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃនោះទេ។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ថា គិតមកទល់ម៉ោងនេះមូលដ្ឋានដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក មិនមានបញ្ហាដាច់ទឹកស្អាតជូនប្រជាពលរដ្ឋនោះទេ ខណៈជារៀងរាល់ថ្ងៃមានមេឃភ្លៀងជាបន្តបន្ទាប់។ រីឯក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវិញ មានបរិមាណទឹកគ្រប់គ្រាន់ក្នុងអាងស្តុកទុក ដើម្បីផលិតចែកចាយជូនប្រជាពលរដ្ឋ។

លោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ ក៏បានលើកឡើងដែរថា មូលដ្ឋានរបស់លោក ក៏មិនទាន់មានសញ្ញាខ្វះខាតទឹកស្អាតដូចឆ្នាំមុនៗនោះទេ គ្រាមានក្រុមហ៊ុនវីរៈប៊ុនថាំ ចូលវិនិយោគផលិតទឹកស្អាតលក់ចែកចាយជូនពលរដ្ឋក្នុងនៅលើកោះស្តេច។

លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង ថ្លែងថា បណ្តាភូមិឃុំរបស់លោកស្រី ពុំមានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះទេ ព្រោះប្រជាពលរដ្ឋប្រើទឹកអណ្តូង ស្រះ អូរ ស្ទឹង និងព្រែកធម្មជាតិ ស្របពេលមានភ្លៀងកក់ខែច្រើនទៀត។ ទោះយ៉ាងណាលោកស្រី បានត្រៀមវិធានការរួចរាល់ហើយចំពោះការខ្វះខាតទឹកប្រការណាមួយ។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ប្រាប់ថា ភូមិឃុំដែលជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ក៏មិនទាន់មានសញ្ញាណាមួយខ្វះខាតនោះទេ ពោលគឺមេឃភ្លៀងកក់ធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកតាមដងអូរ ព្រែក និងស្ទឹង មានបរិមាណទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ករណីពលរដ្ឋណាខ្វះខាតទឹក អាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចុះជួយអន្តរាគមន៍ដោះស្រាយដឹកទឹកចែកជូន។

ដោយឡែក លោក ជា សូវី អភិបាលស្រុកកោះកុង គូសបញ្ជាក់ដែរថា តាមភូមិឃុំពុំមានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈមានប្រភពទឹកសាបច្រើនបម្រើដល់សេចក្តីត្រូវការរបស់ពលរដ្ឋដែលនៅដាច់ស្រយាលមួយនេះ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម