Connect with us

សន្តិសុខសង្គម

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតចានជ័រ ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី

បានផុស

នៅ

តាមសេចក្ដីរាយការណ៍ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ អគ្គិភ័យបាននិងកំពុងឆេះរោងចក្រផលិតចានជ័រមួយកន្លែង នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បើតាមមន្ត្រីពន្លត់អគ្គិភ័យដែលកំពុងនៅកន្លែងកើតហេតុ ករណីនេះ​អណ្ដាលភ្លើងបានឆេះលេបត្របាក់អស់អគារមួយខ្នង ទំហំ ១២០០ម៉ែត្រការ៉េ ខណៈអគារ២ផ្សេងទៀតដែលនៅជិតគ្នាមិនមាការរាលដាលនោះទេ។ បើតាមមន្ត្រីជំនាញ ក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបណ្ដាលស្រុកផ្សេងៗសរុប ៤គ្រឿងកំពុងអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកើតហេតុ។ ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម