ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត សួររកអ្នកពោលស្រលាញ់វប្បធម៌ ក្រោយពេលបំផុសពីវប្បធម៌ជាតិ ពុំមិនសូវមានអ្នកគាំទ្រ
កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ហាក់បង្ហាញអារម្មណ៍អន់ចិត្តដោយលោកបានចេញមុខមកបង្ហោះសារសួរចំៗថា តើបាត់អ្នកស្រលាញ់វប្បធម៌ទៅណាអស់ហើយព្រោះផុស អ្វីពាក់ព័ន្ធវប្បធម៌ត្រឹម ២៤ម៉ោងគឺរកតែ 100K មិនបានផងនោះ។


សំណួរលើកឡើងរបស់តារាចម្រៀងជើងចាស់ងារជាឧកញ៉ារូបនេះបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងបញ្ចេញមតិវែកញែកព្រោងព្រាតក្រោយពីការបង្ហោះរបស់កំពូលតារាចម្រៀង ខេមរ: សិរីមន្ត ភ្លាមៗនោះដែរ។ដោ យក្នុងនោះក៏មានការចូល ខមមិនសួរដេញដោលពី សំណាក់លោក យិន ហេង ហៅ ចំប៉ីខ្មៅ ផងដែរ។
ជាក់ស្តែងលោកឧកញ៉ា ខេមរ: សិរីមន្ត បានបញ្ចេញខ្លឹមសារថា”តើអ្នកស្រឡាញ់វប្បធម៌បាត់ទៅណាអស់ ហើយព្រោះពេលដែលខ្ញុំផុសអ្វីពាក់ព័ន្ធនិងវប្បធម៌២ ៥ម៉ោងរកតែ100k មិនឃើញផង” ។ យ៉ាងណាគេក៏ឃើញមានការបញ្ចេញមតិផ្សេងៗគ្នាមួយចំនួនពីអ្នក ប្រើប្រាស់ផងដែរ។រីឯ ចំប៉ីខ្មៅ បានសួរថាបងឧកញ៉ា ផុសអត់មើលពេលវេលាគ្មានអ្នកណា អង្គុយតែស្រ ឡាញ់វប្បធម៌រហូតទេគេក៏ត្រូវការរកស៉ីមើលអីផ្សេង វប្បធម៌ដូចជាអត់ឃើញមានបាត់ទៅណាផងនៅហ្នឹងដដែលទេ។
ឆ្លើយតបការលើកឡើងនេះលោក ខេមរ: សិរីមន្ត បានបញ្ជាក់វិញថា អរគុណប្អូនសម្លាញ់ ដើម្បីវប្បធម៌និងទេសចរណ៍គឺគ្មានអ្នកណាកំណត់ពេលវេលាទេ ប្អូន យើងប្រឹងធ្វើជាប្រចាំដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏ផូផង់របស់យើងទៅកាន់អន្តរជាតិណាប្អូនប្រុស។view ប ញ្ជាក់ពីការស្រឡាញ់និងគាំទ្រវប្បធម៌ណាប្អូនសម្លាញ់។
គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះកំពូលតារាចម្រៀង ខេមរ: សិរីមន្ត បានបញ្ចេញផ្សព្វផ្សាយនូវកម្រងរូប ភាពVDOនៃមហាព្រឹត្តិការណ៍ក្បួនដង្ហែ «ព្រះមហាក្សត្រនាសម័យបុរាណ» អមដោយបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន»ដែលច្រៀងដោយខ្លួនលោកផ្ទាល់នៅក្នុងមហាព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា។
លោកបានលើកឡើងដែរថា យើងទាំងអស់គ្នាដើម្បី វប្បធម៌នឹងទេសចរណ៍។ ប៉ុន្តែតាមរយ:វីដេអូនេះដែរគឺហាក់ពុំសូវមានការគាំទ្រខ្លាំង ពីមហាជនទើបធ្វើឲ្យលោក ខេមរ: សិរីមន្ត ហាក់បង្ហាញការអន់ចិត្តបែបនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម២៣ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន