ព័ត៌មានជាតិ
កូនប្រុសពៅរបស់សម្តេចធិបតី វ័យត្រឹមតែ ៨ឆ្នាំ ប៉ុន្តែទទួលបានមេដាយមាស ថ្នាក់ជាតិ និងអន្តរជាតិយ៉ាងច្រើន
កូនប្រុសពៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បច្ចុប្បន្នមានវ័យ ៨ឆ្នាំ ពោរពេញដោយសមត្ថភាពខ្លាំងពូកែអាចទទួលបានមេដាយមាសថ្នាក់ជាតិ និងអន្តរជាតិជាច្រើនគួរឱ្យកោតសរសើរ ពោល គឺសមត្ថភាពខ្លាំងមិនចាញ់មនុស្សពេញវ័យឡើយ។

កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ ត្រូវបានមហាជនទទួលស្គាល់ និងកោតសរសើរចំពោះសមត្ថភាពដ៏ខ្លាំងពូកែ ជាពិសេស រូបគេតែងទទួលបានមេដាយមាសផ្នែកគណិតវិទ្យា មិនថាថ្នាក់ជាតិ ឬអន្តរជាតិ ដែលជាពានរង្វាន់ប្រកួតប្រជែងក្នុងចំណោមសិស្សមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក។ ថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកពានរង្វាន់ និងមេដាយមាសចំនួន៩ ដែលកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ ទទួលបាន ក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ តាមរយៈការផ្សាយលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ កន្លងមក។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានបង្ហោះសារអបអរសាទរកូនប្រុសពៅ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រឡងផ្នែកគណិតវិទ្យា កម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។ បន្ទាប់មក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារអបអរសាទរមួយទៀត ដោយកូនប្រុសពៅ ទទួលបានលទ្ធផលប្រឡងគណិតវិទ្យា CARIBOU MATHEMATICS CONTEST ចំណាត់ថ្នាក់លេខ១ ទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងលើសកលលោក។
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ ទទួលបានមេដាយមាសចំនួន២ ក្នុងការប្រឡងកម្រិតសកលនៅប្រទេសឌូបៃ គឺមេដាយមាសលើវិញ្ញាគណិតវិទ្យា និងមេដាយមាសលើវិញ្ញាភាសាអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណឹង រំលងបានតែប៉ុន្មានខែ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រូបគេក៏ទទួលបានមេដាយប្រាក់មួយ និងសំរិទ្ធមួយ សម្រាប់ការប្រឡងនៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី Singapore International Math Olympiad Challenge (SIMOC) ។ បន្ទាប់មក នៅក្នុងខែកក្កដា ដដែល គឺថ្ងៃទី៣១ ទទួលបានមេដាយមាស និងចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាមួយទៀត ក្នុងកម្មវិធី CARIBOU CONTEST ក្នុងចំណោមអ្នកចូលរួមសរុប ៧៥,៦៨៦នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។

ភាពជោជ័យរបស់ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ មានជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កុមារាដ៏ពូកែនេះ ទទួលបានមេដាយមាសមួយទៀត ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024។ ក្រោយមក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក៏ទទួលបានមេដាយមាស ផ្នែកគណិតវិទ្យាមួយបន្ថែមទៀត ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។

ក្រៅពីពូកែផ្នែកគណិតវិទ្យា និងទទួលបានចំណាត់ថ្នាក់លេខមួយ និងពានរង្វាន់ជាច្រើន កូនប្រុសពៅរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក៏ជាសិស្សបូកែផ្នែកតន្រ្តីដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ រូបគេ ក៏ទទួលបានពានមាស ក្នុងការប្រលងលេងឧបករណ៍ភ្លេងហ្គីតា ថែមទៀតផង។ សម្រាប់ពេលថ្មីៗនេះ គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ រូបគេទទួលបានមេដាយមាស១ទៀត ក្នុងការប្រឡងគណិតវិទ្យានៅប្រទេសអូស្ត្រាលី ដែលមានប្រទេស១៥ ផ្សេងទៀត ចូលរួមក្នុងការប្រឡងនេះ។

ចំពោះទេពកោសល្យដ៏ខ្លាំងពូកែនេះ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ ទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា និងអន្តរជាតិ លើចំណេះដឹងដ៏អស្ចារ្យនេះ ដែលមានវ័យត្រឹមតែ៨ឆ្នាំប៉ុណ្ណោះ ទទួលបានពានរង្វាន់ជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក៏ជាផ្នែកមួយក្នុងការរួមចំណែកលើកស្ទួយមុខមាត់ប្រទេសជាតិទៅកាន់អន្តរជាតិផងដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


