Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី បញ្ចេញសារធ្ងន់ៗឱ្យបង្ក្រាបអនឡាញ គ្រឿងញៀន លាងសម្អាតប្រាក់ និងជួញដូរមនុស្ស

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចេញសារធ្ងន់ៗទៅកាន់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត បង្ក្រាបស្កេមអនឡាញ គ្រឿងញៀន លាងសម្អាតប្រាក់ និងជួញដូរមនុស្ស ដែលជាចំណុចខ្សោយ និងពង្រឹងចំណុចខ្លាំងដែលជាអាទិភាពរបស់យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ០៦ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់គ្នាត្រូវមាន ទស្សន និងឆន្ទៈរួម ដើម្បីប្រយុទ្ធប្រឆាំងទៅលើការឆបោកអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស។ ទស្សន សំដៅទៅលើដើម្បីលាងសម្អាត លើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ ហើយឆន្ទៈធ្វើដើម្បីខ្មែរ។ សម្តេចសង្កត់ធ្ងន់ថា៖«ព្រោះរឿងនេះទាំងប៉ះពាល់ដល់កិត្តិយសកម្ពុជា ទាំងការវិនិយោគ និងទេសចរណ៍ ។ ឧទាហរកណ៍កន្លងមក មានករណីចាប់ជំរិតជនបរទេសនៅលើទឹកដីកម្ពុជា ដែលបង្ខំឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៣០ ភាគរយ លុបជើងហោះហើរមកកម្ពុជា»។

ក្នុងន័យនេះ សម្តេចជំរុញដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេស ទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀត។

ទន្ទឹមនេះ សម្តេចធិបតី ស្នើការយោគយោល់ពីបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលអាចថាប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារការបោសសម្អាតសេដ្ឋកិច្ចខ្មៅនេះ។ សម្តេចថ្លែងថា៖« ប៉ុន្តែយើងរស់តាំងពីបាតដៃទរទេមក យើងអាចរស់បាន យើងក៏មិនរំពឹងទៅលើសេដ្ឋកិច្ចខ្មៅនេះជាប្រចាំដែរ។ ធ្វើយ៉ាងណាដើម្បីបំបាត់សេដ្ឋកិច្ចខ្មៅ និងពង្រីកសេដ្ឋកិច្ចពណ៌ស ដើម្បីយើងមានចំណូលសេដ្ឋកិច្ចឋិតស្ថេរបានយូរអង្វែង»។

សម្តេចបន្ថែមទៀតថា ក្នុងរឿងនេះ រាជរដ្ឋាភិបាល នឹងចាត់វិធានការមួយចំនួនព្រមទាំងការកែសម្រួលមានជាបន្តបន្ទាប់ ដើម្បីពង្រឹងនូវយន្តការ ហើយក្រុមការងារអនុវត្តត្រូវតែជោគជ័យ និងត្រឹមត្រូវមានប្រសិទ្ធភាព។ ការស្នើឱ្យមានការយោគយល់នេះ ដោយសារប្រភពលុយខ្មៅក៏បានជះផលទៅដល់ពលរដ្ឋមួយចំនួនតាមរយៈការជួលអគារ ផ្ទះ ឬដី ជាដើមដល់ជនបរទេសបង្កើតទៅជាកន្លែងអនឡាញខុសច្បាប់ ឬរត់ពន្ធគ្រឿងញៀនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម