ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ចប់តំណែងទីប្រឹក្សាសន្តិសុខជាតិ ក្រោយផ្ទុះរឿងអាស្រូវដ៏ធំមួយ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបណ្តេញលោក Mike Waltz ចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិ ក្រោយផ្ទុះរឿងអាស្រូវច្រឡំដៃ ទាញអ្នកសារព័ត៌មានចូលក្នុង Group Chat ដែលពិភាក្សាអំពីផែនការយោធាដ៏រសើប។

តាមការចុះផ្សាយរបស់ BBC, លោក ត្រាំ បានប្រកាសពីការបណ្តេញនេះ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី១ខែឧសភាឆ្នាំ២០២៥ ដោយសរសេរថា «ចាប់តាំងពីពេលគាត់ពាក់ឯកសណ្ឋាននៅសមរភូមិ ក្នុងសភា និងក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំមក លោក Mike Waltz បានប្រឹងប្រែងធ្វើការបំផុតដើម្បីដាក់ផលប្រយោជន៍ជាតិរបស់ជាចម្បង។ ខ្ញុំដឹងថា គាត់នឹងនៅតែខំធ្វើការ ក្នុងមុខតំណែងថ្មី»។
យោងតាមប្រភពជាច្រើន, ក្រៅពីរឿងអាស្រូវច្រឡំទាញអ្នកសារព័ត៌មានចូលក្នុងគ្រុប Chat នេះ នៅមានហេតុផលជាច្រើនទៀត ដែលគេដឹងថានៅពីក្រោយការសម្រេចចិត្តរបស់លោក ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិរូបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Waltz នឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំអង្គការសហប្រជាជាតិ ខណៈរដ្ឋមន្ត្រីការបរទេស Marco Rubio នឹងត្រូវចូលកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិជំនួសលោក Waltz ជាបណ្តោះអាសន្នសិន។
សូមជម្រាបជាថ្មី កាលពីថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ បានសាងកំហុសផ្នែកសន្តិសុខដ៏ធំមួយ ដោយច្រឡំទាញលោក Jeffrey Goldberg និពន្ធនាយកនៃទស្សនាវដ្តី The Atlantic ចូលទៅក្នុង Group Chat កម្មវិធី Signal ដោយក្នុង Group នោះ ពួកគេបានពិភាក្សាគ្នាអំពីផែនការយោធាដ៏រសើបបំផុត សម្រាប់ការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។

Group Chat នោះបង្កើតឡើងដោយលោក Waltz ហើយសមាជិកក៏រួមមានទាំងអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការពារជាតិ Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard និងជំនួយការជាន់ខ្ពស់ Stephen Miller ផងដែរ។
Group នោះ គឺមានការពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជាគោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម។ ដូច្នេះហើយ វាបង្កឲ្យមានពាក្យរិះគន់យ៉ាងខ្លាំង អំពីការគ្រប់គ្រងព័ត៌មានសម្ងាត់ និងហានិភ័យនៃការប្រើប្រាស់វិធីទំនាក់ទំនងដែលមិនមានសុវត្ថិភាពសម្រាប់កិច្ចពិភាក្សាអំពីសន្តិសុខជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


