Connect with us

ព័ត៌មានជាតិ

តម្លៃទីផ្សារអំពៅចុះថោក ដោយសារមានការនាំចូលពីប្រទេសជិតខាង កសិករអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធមានវិធានការ

បានផុស

នៅ

ក្រៅពីមុខរបរធ្វើស្រែចម្ការ កសិករចំនួនពីរភូមិ គឺភូមិជើងវត្ត និងភូមិប្រស្រែ សង្កាត់វិហារលង់ ក្រុងសួង ខេត្តត្បូងឃ្មុំ បាននាំគ្នាដាំដុះដំណាំអំពៅប្រភេទអំពៅស្ករលក់វិញម្តង ព្រោះទិន្នផលអំពៅល្អជាងផលស្រែចម្ការ ថ្វីត្បិតតែរយៈ១ឆ្នាំ អំពៅកសិករប្រមូលផលបានតែម្តង លើទំហំដី១ហិកតា និងអាចដាំបានរហូត៤ម៉ឺនគុម្ព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករអាចលក់ជាបាច់ក៏បាន អាចលក់ម៉ៅជាគុម្ពក៏បាន មានទីផ្សារល្អមិនពិបាកលក់ គ្រាន់តែតម្លៃឡើងចុះទៅតាមរដូវ រដូវប្រាំង លក់បានថ្លៃជាងរដូវវស្សា។ បើប្រៀបធៀបទិន្នផលអំពៅឆ្នាំនេះវាឲ្យផលល្អដូចឆ្មាំទៅដែរ គ្រាន់តែតម្លៃធ្លាក់ចុះជាងឆ្នាំទៅបន្តិច។

លោក ផន ដេន អាយុ២៨ឆ្នាំ រស់នៅភូមិប្រើស្រែក្រោម បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់បានដាំអំពៅរយៈពេលជិត១០ឆ្នាំមកហើយ។ បួនឆ្នាំជាប់ៗគ្នា អំពៅលក់បានថ្លៃ ក្នុង១បាច់លក់បានតម្លៃ១ម៉ឺនរៀល បើដើមតូចៗលក់បាន៧ពាន់រៀល។ នៅឆ្នាំ២០២៤កន្លងផុតទៅ កសិករលក់រហូតអស់អំពៅពីគ្រប់ចម្ការទាំងពីរភូមិខាងលើ។ ដើម្បីបំពេញទីផ្សារ ឈ្មួញបាននាំអំពៅត្រែងពីប្រទេសជិតខាងមកលក់តម្រូវទីផ្សារ។ រហូតដល់បច្ចុប្បន្ន ទីផ្សារអំពៅត្រែងនៅបន្តវាយលុកដដែល ឥទ្ធិពលដ៏មានប្រសិទ្ធភាពនេះបានធ្វើឲ្យទីផ្សារអំពៅក្នុងស្រុកចុះតម្លៃជាលំដាប់ ដោយអំពៅលេខ១ លក់បានតម្លៃតែ៧ពាន់រៀល បើដើមតូចៗលក់បានតែ១ពាន់៥រយរៀលទេក្នុង១បាច់។ កសិករសំណូមពរឲ្យក្រសួងពាក់ព័ន្ធជួយចាត់វិធានការលើការនាំចូលអំពៅពីប្រទេសជិតខាងផង នោះទើបកសិករម្ចាស់ស្រុកការដាំដុះទទួលបានផលល្អ។

លោក ចេត ផាត អាយុ៦៣ឆ្នាំ ជាមេភូមិជើងវត្តបានបញ្ជាក់ឲ្យដឹងថា នៅលើផ្ទៃដីទំហំ២៣ហិកតា កសិករបានដាំអំពៅស្ករ ព្រោះវាមានរសជាតិផ្អែមស្រួលលក់ គេអាចយកទៅគៀបលក់យកទឹកហូប និងធ្វើអំពៅសាងជាដើម។ កសិករទាំងពីរភូមិខាងលើប្រមាណជិត៥០គ្រួសារ បានប្រកបរបរដាំដុះអំពៅ លើផ្ទៃដីទំហំ២៣ហិកតា ការបង្កបង្កើនផលពួកគាត់បានល្អ មានជីវភាពធូរធារប្រសើរ។ ហើយដីទាំងនោះ ពីដើមជាដីស្រែទេ ប្រភេទដីអាចម៍ត្រកួតនេះ តែការដាំអំពៅល្អជាងការធ្វើស្រែទើបពួកគាត់នាំគ្នាមកដាំអំពៅលក់វិញម្តង ព្រោះអំពៅស្រួលលក់ និងងាយដាំ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម