Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ពិសធ្យូង ពី ថៃ

បានផុស

នៅ

បន្ទាប់ពីថៃ រកឃើញករណីឆ្លងជំងឺអង់ត្រាក់ (ពិសធ្យូង) និងថែមទាំងមានអ្នកស្លាប់នៅខេត្ត Mukdahan ទៀតផងនោះ ប្រទេសឡាវឯណោះ កំពុងប្រុងជើងការខ្ពស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Vietnam Plus នៅថ្ងៃអង្គារទី៦ខែឧសភាឆ្នាំ២០២៥, ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសាធារណជន ប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យឆ្លងរោគ។

មិនត្រឹមតែអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្អាកនាំចូលនិងដឹកជញ្ជូនបសុសត្វដូចជាជ្រូក គោក្របី ពពែ សេះ ចៀមនិងផលិតផលសត្វផ្សេងទៀតពីប្រទេសជិតខាងថៃហើយនោះ ក្រសួងថែមទាំងដាក់ចេញវិធានការគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹងបំផុត ជាពិសេសសូម្បីតែរថយន្តដែលចេញពីថៃចូលឡាវ ក៏ត្រូវតែបាញ់ថ្នាំសម្លាប់មេរោគសិនដែរ ទើបអនុញ្ញាតឲ្យបន្តដំណើរ។

លើសពីនេះម្ចាស់សត្វចិញ្ចឹមទាំងអស់ត្រូវតាមដានសុខភាពសត្វរបស់ពួកគេ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាម បើសិនជាចេញរោគសញ្ញាសង្ស័យណាមួយ។ ក្រសួងថែមទាំងប្រកាសឲ្យបើយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលមានហានិភ័យជំងឺពិសធ្យូង ជាបន្ទាន់ផងដែរ។

(រូបថត៖ Laotian Times)

សេចក្តីប្រកាសនេះ កើតឡើងបន្ទាប់ពីថៃ មានករណីមនុស្សបាត់បង់ជីវិតដោយសារជំងឺពិសធ្យូងលើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍ ខណៈមនុស្សរហូតដល់ទៅ៦៣៨នាក់ មានជាប់ពាក់ព័ន្ធនឹងប្រភពចម្លង។ 

អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan ជាប់ព្រំដែនឡាវ ដោយគាត់បានឆ្លងជំងឺនេះ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។ 

ពិសធ្យូងគឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus។ មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយសត្វឈឺ ហើយរោគ​សញ្ញាមានដូចជាចេញពងបែក​តូចៗ ឈឺក្បាល រាគ​ ​និងដង្ហើម​ខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឡាវ ផ្អាកនាំចូលសាច់ពីថៃ ព្រោះជំងឺឈាមខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម