ព័ត៌មានអន្ដរជាតិ
ឡាវ ផ្អាកនាំចូលសាច់ពីថៃ ព្រោះជំងឺឈាមខ្មៅ
ប្រទេសឡាវ បានប្រកាសផ្អាកនាំចូលសាច់ពីប្រទេសថៃ ជាវិធានការការពារ បន្ទាប់ពីករណីជំងឺឈាមខ្មៅ Anthrax ត្រូវបានរាយការណ៍នៅខេត្តជាប់ព្រំដែនរបស់ខ្លួន។

តាមការចុះផ្សាយរបស់ Laotian Times នៅថ្ងៃចន្ទទី៥ខែឧសភាឆ្នាំ២០២៥ ប្រទេសឡាវ បានប្រកាសផ្អាកនាំចូលនេះ ដោយផ្តោតលើសាច់ច្រើនប្រភេទដូចជា គោ ជ្រូក សេះ និងចៀមជាដើម។
សេចក្តីប្រកាសនេះទៀតសោត កើតឡើងបន្ទាប់ពីថៃ មានករណីមនុស្សបាត់បង់ជីវិតដោយសារជំងឺឈាមខ្មៅ លើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍ ហើយពេលនេះមិត្តភក្តិរបស់អ្នកស្លាប់ក៏ឆ្លងជំងឺដែរ ខណៈមនុស្សរហូតដល់ទៅ៦៣៨នាក់ មានជាប់ពាក់ព័ន្ធនឹងប្រភពចម្លង។

លោក Boonyakrit Pinprasong អគ្គនាយករងនៃនាយកដ្ឋានអភិវឌ្ឍបសុសត្វ (DLD) បញ្ជាក់ថា អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan ជាប់ព្រំដែនឡាវ។
គាត់បានឆ្លងជំងឺឈាមខ្មៅ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។ គាត់មានចេញរោគសញ្ញាឡើងកន្ទួលស្បែក ដំបៅនៅដៃស្តាំនិងហើមក្លៀកខាងស្តាំ ហើយឥឡូវ មិត្តភក្តិរបស់គាត់ក្នុងខេត្តតែមួយ ក៏ចេញរោគសញ្ញាដូចគ្នានេះដែរ។

សូមជម្រាបថា ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។
មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយសត្វឈឺ ហើយរោគសញ្ញាជំងឺនេះមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គួរឲ្យបារម្ភ! ថៃ រកឃើញមនុស្សឆ្លងជំងឺឈាមខ្មៅថែមទៀត ខណៈ ៦៣៨នាក់ ជាប់ពាក់ព័ន្ធនឹងប្រភពចម្លង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន