ព័ត៌មានអន្ដរជាតិ
Breaking News! ប៉ាគីស្ថាន បើកដៃឲ្យកងទ័ព សងសឹកទៅឥណ្ឌាវិញហើយ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបើកដៃឲ្យកងទ័ពរបស់ខ្លួន ចាត់វិធានការសងសឹកវិញហើយ បន្ទាប់ពីឥណ្ឌា វាយប្រហារចូលទឹកដីរបស់ខ្លួននៅតំបន់កាស្មៀរ បណ្តាលឲ្យជនស៊ីវិលស្លាប់ ៣១នាក់។

តាមការចុះផ្សាយរបស់ Arab News នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥, ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Sharif បានចេញសេចក្តីថ្លែងការណ៍មួយថា «ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, ប៉ាគីស្ថានសូមរក្សាសិទ្ធិក្នុងការឆ្លើយតបដើម្បីការពារខ្លួនក្នុងពេល ទីកន្លែង និងរបៀបដែលខ្លួននឹងសម្រេចចិត្ត ដើម្បីសងសឹកចំពោះការបាត់បង់ជីវិតជនជាតិប៉ាគីស្ថានស្លូតត្រង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពឆ្លើយតបទៅវិញហើយ»។
សូមជម្រាបថា នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ ឥណ្ឌាបានបើកប្រតិបត្តិការយោធា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ឆ្លើយតបទៅការបាញ់សម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា។

តាមការចុះផ្សាយរបស់ AP, ឥណ្ឌាបានបើកការវាយប្រហារលើទីតាំងចំនួន៩កន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលទីតាំងទាំងនោះមានដូចជា៖
Bahawalpur (ខេត្ត Punjab)
Muridke (ខេត្ត Punjab)
Tehra Kalan (ខេត្ត Punjab)
Sialkot (ខេត្ត Punjab)
Ahmedpur East (ស្រុក Bahawalpur នៃខេត្ត Punjab)
Bhimber (តំបន់កាស្មៀរ)
Kotli (តំបន់កាស្មៀរ)
Muzaffarabad (តំបន់កាស្មៀរ)
Barnala Sector (តំបន់កាស្មៀរ)៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


