ព័ត៌មានជាតិ
បរធនបាលកិច្ចដែលបង្កើត និងចុះបញ្ជីកើនឡើងដល់ ១ ២៥៤ករណី មានទំហំបរធន ១,៨៤០ ពាន់លានដុល្លារ
គិតមដល់បច្ចុប្បន្នបរធនបាលកិច្ចដែលបង្កើត និងចុះបញ្ជីត្រឹមត្រូវនូវនិយ័តករបរធនបាលកិច្ច (Trust Regulator) កើនឡើងដល់ចំនួន ១ ២៥៤ករណី ដែលមានទំហំបរធនកើនដល់ចំនួន ១,៨៤០ ពាន់លានដុល្លារអាមេរិក បើធៀបទៅនិងឆ្នាំ២០២១ ដែលមានបរធនបាលកិច្ចត្រឹមតែ ១៧ ករណី គិតជាសាច់ប្រាក់ប្រមាណ ១៥៦ លានដុល្លារប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍ជាមួយ «កម្ពុជាថ្មី» លោក សុខ ដារ៉ា អគ្គនាយកបរធនបាលកិច្ច បានមានប្រសាសន៍ថា សម្រាប់វិស័យបរធនបាលកិច្ចដែលបង្កើត និងចុះបញ្ជី បើធៀបនៅមុនពេលមានវត្តមាននិយ័តករបរធនបាលកិច្ចនៅឆ្នាំ២០២១ គឺមានបរធនបាលកិច្ចចំនួន ១៧ ករណី ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគិតជាសាច់ប្រាក់ប្រមាណ ១៥៦លានដុល្លារ។
ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ តាមទិន្នន័យចុងក្រោយ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវនូវនិយ័តករបរធនបាលកិច្ច កើនឡើងដល់ចំនួន ១ ២៥៤ករណី ក្នុងនោះទំហំបរធនកើនដល់ចំនួន ១,៨៤០ ពាន់លានដុល្លារអាមេរិក ដែលរាប់តាំងពី បរធនកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

លោក សុខ ដារ៉ា បានអះអាងថា៖« រហូតមកដល់ពេលនេះគឺជាមោទនភាពរបស់កម្ពុជា បើទោះបីជាវិស័យនិយ័តករទើបតែបង្កើតថ្មីក៏ពិតមែន ប៉ុន្តែកម្ពុជាមានទីផ្សារបរធនបាលកិច្ចជាមួយប្រតិបត្តិការពេញលេញដែលបានដាក់ឱ្យដំណើរកាលពីដើមឆ្នាំ២០២៣ កន្លងទៅនេះ»។
ជាមួយគ្នានេះ តាមរយៈការដាក់ឱ្យដំណើរការនេះ អាចដំណើរការទៅបាន ដោយសារកម្ពុជាមានក្របខ័ណ្ឌច្បាប់ បទបញ្ញត្តិពាក់ព័ន្ធ សម្រាប់គ្រប់គ្រង សម្រាប់ដំណើរការ ប្រតិបត្តិការបរធនបាលកិច្ច ទីផ្សារបរធនបាលកិច្ច និងបទបញ្ញត្តិសំខាន់ៗជាដើម។

លោក អគ្គនាយក ក៏បានបន្ថែមដែរថារហូតមកដល់ពេលនេះ និយ័តករបរធនបាល មានបរធនបាលដែលជាតួអង្គសំខាន់នៅក្នុងការគ្រប់គ្រងការចាត់ចែង ថែរក្សា សុវត្ថិភាពរហូតដល់ ៤០ ស្ថាប័ន ដែលក្នុងនោះមាន ១៤ ជាក្រុមហ៊ុនបរធនបាល និង ២៦ ជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុន ដែលទទួលបានអាជ្ញាប័ណ្ណពីអាជ្ញាធរបរធនបាលកិច្ច ធ្វើប្រតិបត្តិការជាប្រតិបត្តិករផ្តល់សេវាថែរក្សាទុក ឬសេវារក្សាសុវត្ថិភាព។
ក្រៅពីនេះមានក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ ចំនួន ១៧ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ បន្ថែមទៀត មានន័យថាទ្រព្យសម្បត្តិមួយចំនួនដែលជាអចលនវត្ថុ និងចលនវត្ថុ ត្រូវមានការវាយតម្លៃជាក់ស្តែង ដោយវិធីសាស្រ្តត្រឹមត្រូវ និងដោយបុគ្គលដែលមានវិជ្ជាជីវៈ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


