ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ថា សង្គ្រាមអាចផ្ទុះឡើងវិញ បើគ្មានវត្តមានសម្ដេចដឹកនាំប្រទេសកន្លងមក
ថ្លែងរំលឹកពីប្រវត្តិតស៊ូក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ពីអតីតកាល សម្ដេចតេជោ ហ៊ុន សែន ថា បើគ្មានវត្ដមានសម្ដេចដឹកនាំប្រទេសទេ នោះសង្រ្គាមស៊ីវិលនៅកម្ពុជាអាចនឹងកើតមានឡើងម្ដងទៀត។ អាចផ្ទុះសង្គ្រាមឡើងវិញនៅកម្ពុជា ត្រូវបានសម្ដេចតេជោ អះអាងថា គឺកើតឡើងដោយសារតែអង្គការសហប្រជាជាតិតែម្ដង។

ត្រង់ចំណុចនេះ តាមការអះអាងរបស់សម្ដេចតេជោ គឺក្រោយការបង្កើតឡើងនូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬត្រូវបានគេស្គាល់ថា សាលាក្ដីខ្មែរក្រហមនោះ អង្គការសហប្រជាជាតិ បានលើកឡើងនូវការចោទប្រកាន់ និងចង់កាត់ទោសពាសវាលពាសកាល រហូតសូម្បីតែបិតាជាតិ សម្ដេចព្រះ នរោត្ដម សីហនុ ក៏ត្រូវបានតុលាការកោះហៅដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន កាលណោះ សម្ដេចបានប្រាប់ទៅអគ្គលេខាធិការសហប្រជាជាតិ លោក បាន គីមូន ថា «ឯកឧត្ដម! ខ្ញុំសុខចិត្ដឱ្យតុលាការបរាជ័យ ប៉ុន្ដែខ្ញុំមិនសុខចិត្ដឱ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញនោះទេ ឯកឧត្ដមគិតមើល កាត់ទោស ១០នាក់ ២០នាក់ តែបង្កើតសង្រ្គាមឱ្យស្លាប់រាប់ម៉ឺននាក់ តើឯកឧត្ដមរើសមួយណា?»

សម្ដេចតេជោ សង្កត់ធ្ងន់ថា សូម្បីតែព្រះបិតាជាតិរបស់កម្ពុជា ក៏ត្រូវបានចោទប្រកាន់ដោយតុលាការនេះដែរ ហើយមេដឹកនាំកម្ពុជាមួយចំនួន ក៏ត្រូវបានចង្អុលបង្ហាញសម្រាប់ការកាត់ទោស ហើយក៏រាលដាលដល់កងពលរបស់ខ្មែរក្រហមទៀត។ «រឿងនេះ ខ្ញុំអាចនិយាយបានយ៉ាងជាក់លាក់ថាបើគ្មាន ហ៊ុន សែនទេ សង្គ្រាមចាប់ផ្ដើមផ្ទុះនៅកម្ពុជាឡើងវិញ ដោយសារអង្គការសហប្រជាជាតិតែម្ដង»។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងដូច្នេះ ក្នុងឱកាសថ្លែងបាឋកថា ក្រោមប្រធានបទ «មេរៀនរបស់ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតីរបស់ទីម័រ នាព្រឹកថ្ងៃទី៩ ខែឧសភានេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន មិនឱ្យអ្នកឯងធ្វើអ្វីស្រេចតែនឹងចិត្ដនោះទេរហូតដល់ទីបំផុតយើងក៏ទទួលបានយុត្ដិធម៌ ហើយសន្ដិភាពក៏ទទួលបានរហូតដល់សព្វថ្ងៃនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


