Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះបង្រ្កាបបានសាច់ជ្រូកគ្មានលិខិតអនុញ្ញាតនាំចូលប្រមាណ ៦០០គីឡូក្រាម យកទៅដុតបំផ្លាញចោល

បានផុស

នៅ

សាច់ជ្រូកប្រមាណ ៦០០គីឡូក្រាម ដែលគ្មានលិខិតអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេសត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាប និងយកទៅដុតបំផ្លាញចោល។

រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៤៖​៣០នាទី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបាត់ដំបង បានដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។

ក្រោយធ្វើការសាកសួរសមត្ថកិច្ចបានរាយការណ៍ជូនលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយលោកបានអនុញ្ញាតឱ្យលោក ទុត វីនីត ព្រះរាជអាជ្ញារង ដឹកនាំធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាព ខាងលើនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម