ព័ត៌មានជាតិ
តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន
តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន តាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនលោកស្រី ឱក សុគន្ធកញ្ញា ធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា នេះ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក សុគន្ធកញ្ញា និងសហការី ចំពោះការចូលរួមក្នុងមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា និងបានលើកឡើងពីសាវតានៃចលនាកាយរឹទ្ធិពិភពលោក ក៏ដូចជាសកម្មភាពជាច្រើនរបស់កាយរឹទ្ធិជាតិកម្ពុជាកន្លងមក និងនាពេលខាងមុខ។

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន វាយតម្លៃខ្ពស់ចំពោះ លោកស្រី ឱក សុគន្ធកញ្ញាបានស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

ជាការឆ្លើយតប លោកស្រី ឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ព្រមទាំងក្រុមការងារកាយរឹទ្ធិទាំងអស់ ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យលោកស្រី និងសហការី បានចូលរួមបំពេញភារកិច្ចដ៏មានអត្ថន័យនេះ ដើម្បីបម្រើដល់សង្គមជាតិ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកឱ្យកាន់តែសកម្មដល់សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ធ្វើជាគំរូបង្ហាញនូវទង្វើល្អក្នុងការរស់នៅ សច្ចធម៌ គុណធម៌ សន្តិភាពផ្លូវចិត្ត ជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន កោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់ លោកស្រី ឱក សុគន្ធកញ្ញា និងសហការីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលជាសមាជិកកាយរឹទិ្ធជាតិកម្ពុជា ដើម្បីចូលរួមចំណែកផ្សព្វផ្សាយការងារអប់រំ កិច្ចការមនុស្សធម៌ និងអភិវឌ្ឍសហគមន៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាទូតសុច្ឆន្ទៈ លោកស្រី នឹងបន្តជួយផ្សព្វផ្សាយរូបភាពកាយរឹទិ្ធជាតិកម្ពុជា និងការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ