Connect with us

ជីវិតកម្សាន្ដ

កូនស្រី​ជិត​ដល់​វ័យ​ក្រមុំ ​របស់Beckham រងមតិ​យល់ឃើញ​ចម្រុះ​​ ពេលបង្ហាញខ្លួន​

បានផុស

នៅ

កាលពីដើមខែឧសភាកន្លងទៅនេះ អតីតកីឡាបាល់ទាល់ទាត់​សញ្ជាតិ​អង់គ្លេស​ដ៏ល្បីល្បាញ​​ លោក​ David Beckham បានប្រារព្ធខួបកំណើតរបស់គាត់នៅទីក្រុងឆ្នេរសមុទ្រ Miami ​ដ៏ពេញនិយម​​នៅសហរដ្ឋអាមេរិក។ ចូលរួម​ក្នុងពិធីជប់លៀងនេះ មានសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធជាច្រើននាក់ រួមទាំងកីឡាករបាល់ទាត់អាហ្សង់ទីន Messi ក៏បានមកចូលរួមអបអរសាទរផងដែរ។

ក្រុមគ្រួសាររបសអតីតកីឡាបាល់ទាល់ទាត់ David Beckham
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ដ៏​រីករាយ​នេះ កូនស្រី​​​របស់​លោក Beckham គឺ​នាង Harper Beckham ដែល​មានវ័យក្មេង​​ជាង​គេ​នៅក្នុងកម្មវិធី​នោះ​ បាន​ទទួល​បាន​មតិ​ចម្រុះ​ដោយ​សារ​តែ​រូបរាង​ និង​​អាកប្បកិរិយា​​ចាស់​ទុំ ​បើ​ធៀប​នឹងវ័យត្រឹមតែ​១៣​ឆ្នាំប៉ុណ្ណោះ។ យោង​តាម​រូបភាព​ដែល​បាន​ចែក​រំលែក ក្មេងស្រី​ជំទង់រូបនេះ បាន​ស្លៀក​រ៉ូប satin ពណ៌​ខ្មៅ ​និងមូលសក់​រួញ​វែងអន្លាយ។

​ទោះបី​យ៉ាងណា មនុស្សជាច្រើនបានសរសើរកូនស្រីរបស់​​ លោក​ Beckham ថាស្រស់ស្អាត ប៉ុន្តែក៏មានមតិអវិជ្ជមានជាច្រើនទាក់ទងនឹងភាពចាស់ជាងវ័យរបស់នាងថា ពួកគេមិនចង់ជឿថា នេះជាក្មេងស្រីអាយុ១៣ឆ្នាំឡើយ។ អ្នកខ្លះបាន​ចោទ​សួរថា ហេតុអ្វីបានជាគ្រួសាររបស់ពួកគេ ទុកឲ្យកូនស្រីវ័យប៉ុណ្ណេះ ស្លៀកពាក់មិនសមនឹងអាយុរបស់នាង។ ការស្លៀកពាក់បែបនេះនាំឲ្យក្មេងអាយុទើបតែ១៣ឆ្នាំ មើលទៅចាស់ ហើយមុខមាត់ក៏ដូចបងប្អូនស្រីទាំងពីរ ដែលមានវ័យចាស់ជាងនាងថែមទៀតផង។

​​​ជាមួយគ្នា​នេះ មាន​ការកត់សម្គាល់​ថា នាងតូចកើត​ក្នុង​គ្រួសារ​អ្នក​មាន និងត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ជីវិត​ប្រណីត​តាំង​ពី​វ័យក្មេងមកម៉្លេះ។ នោះហើយជាមូលហេតុដែលនាងតែងតែទទួលបានមតិចម្រុះពីអ្នកលេងអ៊ីនធឺណិត។ ជាងនេះទៅទៀត ការ​ដែលគូស្នេហ៍ David-Victoria Beckham តែងតែថើបបបូរមាត់កូនស្រី ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ក៏បង្កជារឿងចម្រូងចម្រាសជាច្រើនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា កូនស្រីពៅត្រូវបានឪពុកម្តាយរបស់នាងចិញ្ចឹមយ៉ាងល្អ។ សមាជិកគ្រួសារ Beckham តែងតែស្រឡាញ់ និងការពារគ្នាទៅវិញទៅមក។ មនុស្សជាច្រើនក៏បានប្រៀបធៀបគ្រួសារ Beckham ជាមួយនឹងគ្រួសារតារាល្បីពីរផ្សេងទៀតគឺ Tom Cruise – Katie Holmes និងលោក Brad Pitt – Angelina Jolie ជាដើម។

David Beckham និងប្រពន្ធរបស់គាត់ក៏ជារឿយៗបង្រៀនកូនៗរបស់ពួកគេនូវរឿងសាមញ្ញៗ ចិញ្ចឹមបីបាច់មេត្តា និងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញពួកគេ។ ជាភ័ស្តុតាង នៅឆ្នាំ ២០១៨ Harper បានបង្រៀនភាសាអង់គ្លេសដល់​កុមារដែលជួបការលំបាកនៅ Sumba។ នាង​ក៏​ធ្វើ​ការងារ​សប្បុរសធម៌​ជា​ញឹក​ញាប់​ជាមួយ​ម្តាយ​នាង​ដែរ។

មិនតែប៉ុណ្ណោះ Harper ក៏មានបទពិសោធន៍ជាច្រើនជាមួយធម្មជាតិ និងសត្វផងដែរ។ នាងធ្លាប់ទៅសួនសត្វព្រៃដើម្បីមើលថែ និងសម្អាតទ្រុងសត្វជាមួយឪពុករបស់នាង។ ទោះជាអាយុក្មេងជាងគេឬថាមិនសមនឹងវ័យ ថែមទាំងធ្វើឲ្យមនុស្សជាច្រើនសើចចំអក ក៏ប៉ុន្តែចិត្តគំនិតកូនស្រីម្ចាស់ក្លឹបបាល់ទាត់ Inter Miami គឺស្មោះសរនិងចិត្តល្អ។ ជាពិសេស នាងតែងតែលេចមុខក្នុងកម្មវិធីជាច្រើនជាមួយឪពុកជារឿយៗ ដែលនេះបង្ហាញថាភាពស្និទ្ធស្នាលរវាងកូននិងឪពុក គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាអង់គ្លេស  Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ វិនាទី មុន

កូនស្រី​ជិត​ដល់​វ័យ​ក្រមុំ ​របស់Beckham រងមតិ​យល់ឃើញ​ចម្រុះ​​ ពេលបង្ហាញខ្លួន​

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ទិញកង់រថភ្លើង ១៥០ ឈុត គាំ​ទ្រដល់ការដឹកជញ្ជូនទំនិញ

ព័ត៌មានជាតិ១០ នាទីutes មុន

ករណីតវ៉ារបស់កម្មករក្នុងរោងចក្រគល័រត្រូវបានដោះស្រាយបញ្ចប់ក្រោមការដោះស្រាយលឿនរហ័សពីក្រសួងការងារ

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងការពាកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​

សន្តិសុខសង្គម២២ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៨ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២២ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ចរាចរណ៍៧ ម៉ោង មុន

ផ្លូវ ៦០ម៉ែត្រ! យុវជនពីរនាក់ជិះម៉ូតូបុក​រថយន្ដ​ដឹកដីពីក្រោយស្លាប់ភ្លាមៗ

Sokha Hotels

ព័ត៌មានពេញនិយម