ព័ត៌មានជាតិ
ផ្លូវទៅភ្នំខ្នងផ្សារ គ្រោងប្រើប្រាស់រយៈពេល ១ ខែ នឹងសាងសង់ឲ្យរួចរាល់
បើតាមការអះអាងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា ផ្លូវទៅភ្នំខ្នងផ្សារដែលទើបសម្ពោធបើកការដ្ឋានស្ថាបនាកាលពីសប្តាហ៍មុននេះ គ្រោងនឹងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល ១ ខែ។
ឆ្លើយតបសំនួរពីកម្ពុជាថ្មីក្នុងកម្មវិធីមាគ៌ាបៃតង រៀបចំកាលពីម្សិលមិញនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវប្រវែងជាង ៧ គីឡូម៉ែត្រ បើតាមជាក់ស្តែងអាចប្រើប្រាស់ពេលប្រហែលមួយខែប៉ុណ្ណោះនឹងរួចរាល់។ យ៉ាងណា ដោយសារពេលនេះជារដូវភ្លៀង អាចបង្កការលំបាកបន្តិចដល់ដំណើរការសាងសង់ ប៉ុន្តែយ៉ាងណាការដ្ឋាននឹងខិតខំសម្រុកស្ថាបនាឲ្យបានរួចរាល់ ដើម្បីសម្រួលការធ្វើដំណើរនិងការកម្សាន្តរបស់ភ្ញៀវទេសចរ។ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែម។

តាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងចូលរួមលើកកម្ពស់ជីវភាពគ្រួសាររស់នៅសហគមន៍ ដែលប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ផ្លូវចូលទៅភ្នំខ្នងផ្សារបានធ្វើពិធីបើកការដ្ឋានសាងសង់កាលពីចុងសប្តាហ៍មុននេះ ដែលរួមបញ្ចូលទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារដែលក្នុងនោះរួមមាន ផ្លូវក្រាលគ្រួសក្រហម (ក្រាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង ៨ ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ និងការបើកសម្ពោធផ្លូវឡើងភ្នំខ្នងផ្សារ និងសម្ពោធបើកការសាងសង់ផ្លូវថ្មើជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចំងាយប្រមាណ ៤ គ.ម ដែលក្នុងនោះក្រសួងបរិស្ថានមានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ និងអាចអ្នកទេសចរណ៍បានសម្រាកផង និងអាចទទួលទានផងដែរ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់អ្នកទេសចរឡើងភ្នំខ្នងផ្សារអាចពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មានដែលបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ នៅតាមកន្លែងសម្រាកនីមួយៗឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។

បន្ថែមពីនេះ ក្រសួងបរិស្ថានក៏គ្រោងនឹងរៀបចំឱ្យមានចំណតយានយន្តនៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជាហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។
បើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាសហគមន៍រស់នៅតំបន់ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមរយៈគម្រោងលម្ហែបៃតង៕

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក