ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីច្រានចោលសំណើសុំលុយ១០លានដុល្លារសង់ច្រាំងទន្លេបន្ទាប់ពីគ្មានការធានា
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចបានច្រានចោលសំណើរសុំលុយជិត១០លានដុល្លាររបស់ក្រសួងធនធានទឹកក្នុងការសាងសង់ច្រាំងទន្លេប្រវែងប្រមាណ១គីឡូម៉ែត្រនៅតំបន់ដែលមានដីបាក់ច្រាំងក្នុងខេត្តកំពង់ចាម បន្ទាប់ពីមិនមានការធានាពីរដ្ឋមន្ត្រីក្រសួងនេះ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់ត៍ខនស៍ នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានជម្រើសផ្សេងក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេដោយពិនិត្យលើការបូមខ្សាច់ដុះនៅផ្នែកខាងលើខ្សែទឹកវិញ។ ការណែនាំនេះគឺបន្ទាប់ពីសម្ដេចបានច្រានចោលសំណើរបស់ក្រសួងធនធានទឹកលើគម្រោងដែលមានតម្លៃជិត១០លាន លើការសាងសង់ច្រាំងនៅខេត្តកំពង់ចាម។
សម្ដេចថា៖ «ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹកឡើងគម្រោងមួយគាត់ថាចង់ទប់កន្លែងបាក់នៅតំបន់ហ្នឹងគាត់សុំធ្វើរបងមួយគីឡូដីចាក់ច្រាំងបេតុង អស់ជិត១០លានដុល្លារ។ ខ្ញុំសួរថាធានាបានប៉ុន្មានឆ្នាំ? គាត់ថាសម្ដេចខ្ញុំអត់ហ៊ានធានាទេ! ស៊ីសងលើទឹក។ ខ្ញុំថាមិនបាច់ធ្វើទេចឹងវាអត់ប្រយោជន៍ យើងសុខចិត្តរកលុយមកបូមខ្សាច់ទាញចរន្តមកវិញ»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រីខ្សាច់ដែលដុះនៅខ្សែទឹកខាងលើទន្លេមេគង្គបានធ្វើឱ្យប្រែប្រួលចរន្តទឹកហូរដែលនេះហើយជាមូលហេតុរុញឱ្យបាក់ច្រាំងទន្លេបង្កើតខ្សែទឹកថ្មី។

សម្ដេចធិបតីបានណែនាំឱ្យក្រសួងរ៉ែ និងក្រសួងសេដ្ឋកិច្ច ប្រជុំវាយតម្លៃ និងពិភាក្សាជាមួយវិស័យឯកជនដើម្បីបូមខ្សាច់ដែលដុះនៅខ្សែទឹកខាងលើដើម្បីឱ្យក្រុមហ៊ុនឯកជនទទួលបានអត្ថប្រយោជន៍ ហើយនឹងជួយដោះស្រាយបញ្ហាបាក់ច្រាំងនៅខាងក្រោមផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន