ព័ត៌មានអន្ដរជាតិ
អង់គ្លេស-បារាំង-កាណាដា ព្រមានចាត់វិធានការខ្លាំងលើអ៊ីស្រាអែល បើមិនបញ្ឈប់គម្រោងកាន់កាប់ហ្គាហ្សា
ចក្រភពអង់គ្លេស បារាំង និងកាណាដា កាលពីថ្ងៃទី១៩ខែឧសភាបានចេញសេចក្តីថ្លែងការណ៍រួមមួយព្រមានអ៊ីស្រាអែលអំពី«វិធានការតឹងរឹងបន្ថែមទៀត» រួមទាំងការដាក់ទណ្ឌកម្មផងដែរ បើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា និងការរឹតបន្តឹងលើជំនួយមនុស្សធម៌។

លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស, លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលថាជាសកម្មភាពហួសហេតុ ហើយបានទាមទារឲ្យបញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធាជាថ្មី និងការរឹតបន្តឹងលើជំនួយ។ ពួកគេបានសង្កត់ធ្ងន់ថា ជំនួយមានកម្រិតដែលអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាគឺមិនគ្រប់គ្រាន់ ចំពេលមានការព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសផែនការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សាស្ទ្រីប ហើយទន្ទឹមគ្នានេះដែរ លោកក៏បានអនុញ្ញាតឲ្យមានការបើកជំនួយចូលហ្គាហ្សាឡើងវិញ តែនៅក្នុងចំនួនមានកម្រិតប៉ុណ្ណោះ។ សហគមន៍អន្តរជាតិ រួមទាំងអង់គ្លេស បារាំង និងកាណាដា បានរិះគន់វិធានការទាំងនេះថាមិនគ្រប់គ្រាន់ និងរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។
មេដឹកនាំទាំងបី បានលើកឡើងរួមគ្នាថា «យើងនឹងមិនគាំទ្រខណៈរដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ នៅតែបន្តសកម្មភាពដ៏ឃោរឃៅទាំងនេះទេ។ បើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកយោធាជាថ្មី ហើយដកការរឹតបន្តឹងលើជំនួយមនុស្សធម៌ យើងនឹងចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀតជាការឆ្លើយតប»។

កាលពីថ្ងៃចន្ទ ឡានដឹកទំនិញដឹកជំនួយរបស់អង្គការសហប្រជាជាតិចំនួន៩គ្រឿង ត្រូវបានអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតឲ្យចូលទៅកាន់តំបន់ហ្គាហ្សា ជាកន្លែងដែលអង្គការអន្តរជាតិបានព្រមានថានឹងមានទុរ្ភិក្សកើតឡើង។ វាជាលើកដំបូងក្នុងរយៈពេល១១សប្តាហ៍បន្ទាប់ពីការផ្គត់ផ្គង់ជំនួយត្រូវបានបិទទាំងស្រុងដោយអ៊ីស្រាអែល។
សូមជម្រាបថា ក្រោយកេណ្ឌទ័ពបម្រុងជាច្រើនថ្ងៃ យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យអំពីការលុកលុយលើសមរភូមិផ្លូវគោកដ៏សំខាន់មួយចូលទៅក្នុងតំបន់ជាច្រើននៅហ្គាហ្សា ខណៈចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់បន្តកើនឡើង។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងថ្មើរជើង រួមទាំងក្រុមទាហានបម្រុង បានចាប់ផ្តើមប្រតិបត្តិការយ៉ាងទូលំទូលាយ ទាំងភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយប្រើរថពាសដែក។ យុទ្ធនាការនេះគឺជាដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមរយៈពេល២០ខែរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។
អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន ពីការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣ ៣៣៩នាក់ និងរបួសចំនួន ១២១ ០៤៣នាក់ ដោយអ្នករងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ចំណែកតួលេខអ្នកស្លាប់ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពរបស់អ៊ីស្រាអែលនៅថ្ងៃទី១៨ខែមីនា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរខែដួលរលំ បានកើនឡើងដល់ ៣ ១៩៣ នាក់ និង ៨ ៩៩៣នាក់ផ្សេងទៀតបានរងរបួស៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែលបើកការវាយប្រហារថ្មើរជើងនៅទូទាំងតំបន់ហ្គាហ្សា ក្រោយកេណ្ឌទ័ពរួច
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


