Connect with us

សន្តិសុខសង្គម

ធ្លាក់ពីអគារទៀតហើយ! បុរសជនជាតិ អុីស្រាអែល ម្នាក់ធ្លាក់ពីសណ្ធាគារមួយកន្លែងស្លាប់ភ្លាមៗ នៅសង្កាត់ផ្សារកណ្តាល

បានផុស

នៅ

បុរសជនជាតិ អុីស្រាអែលម្នាក់បានធ្លាក់ពីជាន់ទី៣ នៃសណ្ឋាគារមួយកន្លែងស្លាប់ដោយមិនទាន់ដឹងមូលហេតុ។ហេតុការណ៍នេះកេីតឡេីងនាវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ស្ថិតតាមបណ្ដោយផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមិនស្គាល់ឈ្មោះ មានអាយុ ៣៩ឆ្នាំ ជាជនជាតិ អុីស្រាអែល ស្នាក់នៅសណ្ឋាគារកើតហេតុ។

យោងតាមការលើកឡើងរបស់ពលរដ្ឋក្បែរកន្លែងកើតហេតុ បានអោយដឹងថា មុនមានការផ្អើលឆោឡោពួកគាត់កំពុងអង្គុយហូបបបរនៅជិតនោះ ខណៈអង្គុយហូបបានបន្តិច ក៏ឮមានសម្លេងធ្លាក់ពីលើចុះមកក្រោមលាន់ដូចផ្ទុះអ្វីម្យ៉ាង ស្របពេលនោះបានរត់ចេញមកមើល ក៏ប្រទះឃើញបុរសជនជាតិបរទេសម្នាក់បានធ្លាក់បែកក្បាលស្លាប់បាត់ទៅហើយ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅក្បែរសពមានបន្សល់នូវកូនសោរបន្ទប់លេខ ៣០៣ ដែលស្ថិតនៅជាន់ទី៣ នៃ សណ្ឋាគារខាងលើនេះ។

ក្រោយមានករណីធ្លាក់ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបន្តរាយការណ៍ជូនជំនាញកោសល្យវិច័យ ដើម្បីពិនិត្យមើលកាំម៉េរ៉ាសុវត្ថិភាព ធ្វើការស្រាវជ្រាវរកមូលហេតុអោយច្បាស់លាស់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម