ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ បុរសម្នាក់ចាក់សម្លាប់មនុស្ស២នាក់និងរបួស២នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៩ ខែឧសភា មានបុរសម្នាក់ប្រើកាំបិត វាយប្រហារដោយការចាក់ បណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ២នាក់ទៀតរងរបួស ក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ជំរុញឱ្យមានប្រតិបត្តិការប៉ូលិសជាបន្ទាន់ និងការព្រមានសុវត្ថិភាពសាធារណៈ។

អំពើហិង្សាបានកើតឡើងនៅក្នុងទីក្រុង Siheung ភាគខាងលិចនៃទីក្រុងសេអ៊ូល និងពាក់ព័ន្ធនឹងការវាយប្រហារជាច្រើននៅទីតាំងផ្សេងៗគ្នាក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង។
ជនសង្ស័យជាបុរសជនជាតិចិនអាយុ៥០ឆ្នាំ បានចាប់ផ្តើមការវាយប្រហាររបស់គាត់នៅម៉ោង ៩ និង ៣០ នាទីព្រឹកដោយការចាក់ស្ត្រីម្ចាស់ហាងអាយុ ៦០ឆ្នាំម្នាក់ នៅក្នុងសង្កាត់ Jeongwang-dong ។ ភ្លាមៗនោះ គាត់បានរត់គេចខ្លួនពីកន្លែងកើតហេតុ។ កម្លាំងប៉ូលិសបានចុះត្រួតពិនិត្យរថយន្តដែលភ្ជាប់នឹងជនសង្ស័យទៅលំនៅឋានមួយកន្លែង បានរកឃើញសាកសពម្ចាស់រថយន្ត ដោយសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើឃាតកម្មលើម្ចាស់រថយន្ត។
ប្រហែលពីរម៉ោងក្រោយមក ជនសង្ស័យបានវាយប្រហារបុរសម្នាក់អាយុ៧០ឆ្នាំ មុនពេលរត់គេចខ្លួនបន្តទៀត។ មួយសន្ទុះក្រោយមក សាកសពមួយទៀត ត្រូវបានគេរកឃើញ នៅក្បែរផ្ទះមួយកន្លែង ជិតកន្លែងវាយប្រហារដំបូង ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់២នាក់។
ក្នុងអំឡុងពេលនៃការតាមប្រមាញ់នេះ អាជ្ញាធរក្រុង Siheung បានចេញការជូនដំណឹងចល័តបន្ទាន់ដោយព្រមានអ្នកស្រុកឱ្យស្នាក់នៅក្នុងផ្ទះ និងជៀសវាងតំបន់ដែលរងផលប៉ះពាល់។ ជនសង្ស័យ ជាបុរសទំពែកក្បាល ស្លៀកខោខ្មៅ និងអាវពណ៌ខៀវខ្ចី ។ ទោះយ៉ាងណាជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនបាន និងបានសារភាពចំពោះការចោទប្រកាន់ទាំងអស់។ បច្ចុប្បន្នប៉ូលិសកំពុងស្រាវជ្រាវពីមូលហេតុនៃការវាយប្រហាររបស់ជនសង្ស័យ។

ហេតុការណ៍នេះបានធ្វើឲ្យប្រជាសហគមន៍ក្នុងតំបន់មានការភ្ញាក់ផ្អើល និងបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈក្នុងតំបន់លំនៅឋាន។ ចំណែកជនរងគ្រោះទាំងពីរនាក់ដែលនៅរស់រានមានជីវិតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ករណីនេះស្ថិតក្រោមការស៊ើបអង្កេតយ៉ាងសកម្ម។
គួរបញ្ជាក់ថាករណីនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីគ្រូបង្រៀនម្នាក់បានចាក់សម្លាប់សិស្សអាយុប្រាំបីឆ្នាំនៅសាលាបឋមសិក្សាមួយក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា កូរ៉េខាងត្បូងនៅតែជាប្រទេសដែលមានសុវត្ថិភាពបំផុត ជាមួយនឹងអត្រាឃាតកម្ម ១.៣ ក្នុង ១០០,០០០ នាក់ក្នុងឆ្នាំ ២០២១ នេះបើយោងតាមស្ថិតិផ្លូវការ ទាបជាងមធ្យមភាគពិភពលោកចំនួន ៦ នាក់ក្នុង ១០០,០០០ នាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


