កីឡា
Pep Muñoz ចេញថ្លែងការណ៍ដល់អ្នកគាំទ្រ ជុំវិញការចាកចេញរបស់លោក
លោក Pep Muñoz នឹងចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនាមជាគ្រូបង្វឹកនៅចុងរដូវកាលនេះហើយ បន្ទាប់ពីលោកចូលមកដឹកនាំកាលពីខែឧសភា ឆ្នាំ២០២៣។ ការចាកចេញរបស់លោកពិតជាធ្វើឲ្យអ្នកគាំទ្រសោកស្តាយខ្លាំងមែនទែន។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកបានចេញសេចក្តីថ្លែងការណ៍ដល់អ្នកគាំទ្រជុំវិញការចាកចេញរបស់លោក ដែលមានខ្លឹមសារដូចខាងក្រោម៖
ជូនចំពោះគ្រួសារព្រះខ័នរាជស្វាយរៀង!
វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នៅថ្ងៃអាទិត្យខាងមុខនឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង។
ជាការសម្រេចចិត្តរបស់ខ្ញុំត្រូវបានធ្វើកាលពីប៉ុន្មានខែមុន ហើយបានជូនដំណឹងទៅក្លឹប និង ក្រុមជាមុន ។
ខ្ញុំគ្រាន់តែមានពាក្យល្អៗទៅកាន់ប្រជាជនកម្ពុជា និងប្រទេសដ៏ស្រស់ស្អាតនេះ។ ខ្ញុំ និងគ្រួសាររបស់ខ្ញុំរីករាយខ្លាំងណាស់កំឡុងពេលរបស់យើងនៅទីនេះ ហើយយើងទទួលបានការចងចាំដែលយើងមិនអាចបំភ្លេចបាន។ ទាំង២រដូវកាលរួមគ្នានេះគឺជាដំណើរមួយដែលមិនគួរឱ្យជឿពីអាជីពការងារនិងទស្សនៈផ្ទាល់ខ្លួន ។
ខ្ញុំចង់ថ្លែងអំណរគុណ ចំពោះអ្នកទាំងអស់គ្នា ចំពោះការរាប់អានដ៏រួសរាយរាក់ទាក់ គោរព និង សប្បុរស ចំពោះរូបខ្ញុំ និងក្រុមគ្រួសារពីថ្ងៃដំបូងដល់ថ្ងៃចុងក្រោយ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឌី វិជ្ជា ដែលបានផ្តល់សេចក្តីទុកចិត្ត ធនធាន ការគាំទ្រ និងក្តីស្រលាញ់ដល់ខ្ញុំ ដើម្បីអភិវឌ្ឍជីវិត និងគម្រោងអាជីពរបស់ខ្ញុំនៅទីនេះក្នុងប្រទេសកម្ពុជា។ អ្នកជាអ្នកដឹកនាំដ៏អស្ចារ្យ ជាបុរសល្អ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល សម្រាប់មនុស្សជំនាន់ក្រោយ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្លឹប James និង Chris Grant ដែលបានជឿជាក់លើរូបខ្ញុំតាំងពីដើមមក ហើយជឿជាក់លើផ្លូវដែលត្រឹមត្រូវ ដើម្បីសម្រេចក្តីសុបិនរបស់យើងទាំងអស់គ្នា។
សម្រាប់ក្រុមជាគ្រួសារតូច និងជិតស្និទ្ធដែលចែករំលែកពេលវាលាជាច្រើនម៉ោង ថ្ងៃ សប្តាហ៍ និង ខែ ជាមួយគ្នា។ ជាក្រុមមួយដ៏អស្ជារ្យដែលបានផ្តល់សិទ្ធិខ្ញុំ ឲ្យខ្ញុំបង្វឹក។
ខ្ញុំរីករាយជាមួយអ្នកខ្លាំងណាស់ ហើយអ្នកបានធ្វើឱ្យការងាររបស់ខ្ញុំកាន់តែងាយស្រួល។ ក្នុងនាមជាគ្រូ បង្វឹកខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដ៏តឹងតែង ហើយខ្ញុំប្រាកដថា ខ្ញុំបានធ្វើខុសខ្លះ។ ក្នុងនាមជាមនុស្សម្នាក់ ខ្ញុំប្រាកដថា ខ្ញុំប្រព្រឹត្តចំពោះអ្នកដោយក្តីស្រលាញ់ និង កិត្តិយសទាំងអស់របស់ខ្ញុំ។
អរគុណខ្លាំងណាស់ដែលផ្តល់ឱ្យខ្ញុំពីរឆ្នាំដែលមិនអាចបំភ្លេចបាន។ សូមអរគុណដល់បុគ្គលិកទាំងអស់សម្រាប់វិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នក។ រដូវកាលដ៏លំបាកចុងក្រោយនេះបានបង្ហាញពីកម្រិត និងគុណភាពខ្ពស់នៃការងារប្រចាំថ្ងៃរបស់អ្នក។ ខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នា។
ហើយជាចុងក្រោយជាការដឹងគុណយ៉ាងធំធេង ចំពោះអ្នកគាំទ្រខេត្តស្វាយរៀង ជុំវិញប្រទេសកម្ពុជា។ អរគុណច្រើនសម្រាប់ការគាំទ្រដ៏ច្រើនរបស់អ្នកជានិច្ច។ ខ្ញុំមានអារម្មណ៍ថា អ្នកជិតស្និទ្ធណាស់ ហើយអ្នកគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យើង។ បន្តគាំទ្រក្រុម និងបន្តធ្វើអោយក្លឹបឱ្យកាន់តែធំឡើង។
ហើយពិសេសខ្ញុំនិយាយទៅកាន់ Blue swords បេះដូងរបស់ស្វាយរៀង គឺជាក្រុមអ្នកគាំទ្រល្អបំផុត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ខ្ញុំស្រលាញ់អ្នក។ ស្វាយរៀង និងកម្ពុជានឹងស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូត។ យើងទៅជាមួយគ្នា!

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


