ព័ត៌មានអន្ដរជាតិ
យោធារបបសឹកមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសបណ្តាលឱ្យជនស៊ីវិល៤នាក់ស្លាប់
យោធារបស់របបសឹកមីយ៉ាន់ម៉ា បានវាយប្រហារតាមអាកាសទៅលើភូមិ Nwe Inn ក្នុងក្រុង Pale តំបន់ Sagaing ដែលបណ្តាលឲ្យជនស៊ីវិល៤នាក់ស្លាប់ ក្នុងនោះមានកុមារ២នាក់ និងរបួសជាច្រើននាក់ទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ Mizzima នៅថ្ងៃទី២០ខែឧសភានេះ។

ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១២ និង ៤០នាទីថ្ងៃត្រង់កាលពីថ្ងៃទី១៨ខែឧសភា ដោយយន្តហោះចម្បាំងយោធាពីរគ្រឿងបានទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់លើផ្នែកផ្សេងៗនៃភូមិ។ ការបំផ្ទុះបានសម្លាប់សិស្សថ្នាក់ទី៦ម្នាក់និងសិស្សថ្នាក់ទី ១២ម្នាក់ ព្រមទាំងស្ត្រីពេញវ័យពីរនាក់។ កុមារអាយុ២ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នករងរបួស៦នាក់ ដែលរងរបួសធ្ងន់ធ្ងរ។
នៅថ្ងៃដដែលនោះ ការវាយប្រហារតាមផ្លូវអាកាសមួយទៀតក៏បានវាយប្រហារភូមិ Lake Kya តំបន់Thabeikkyin ទីក្រុង Mandalay បណ្តាលឲ្យជនស៊ីវិលពីរនាក់ទៀតរងរបួស និងបំផ្លាញផ្ទះចំនួនបីផងដែរ។
ការវាយប្រហារដ៏ឃោរឃៅនេះគឺជាឧទាហរណ៍មួយនៃការកើនឡើងនៃអំពើហិង្សា និងការកំណត់គោលដៅជាប្រព័ន្ធនៃតំបន់ជនស៊ីវិលដោយរបបយោធា ទោះបីជាមិនមានជម្លោះសកម្មក៏ដោយ។
គួរបញ្ជាក់ថាចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ១៥ខែឧសភា ការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៦នាក់ និងរបួសជាង ៣០០ នាក់នៅទូទាំងប្រទេស។
របបយោធាមីយ៉ាន់ម៉ា នៅតែបន្តប្រើការវាយលុកតាមអាកាសជាយុទ្ធសាស្ត្រដ៏សំខាន់ប្រឆាំងនឹងជាមួយកងកម្លាំងតស៊ូ ដែលជារឿយៗបណ្តាលឱ្យមានជនស៊ីវិលបាត់បង់ជីវិត។ ទោះបីជាមានការថ្កោលទោសអន្តរជាតិ និងការចោទប្រកាន់កាន់តែខ្លាំងឡើងពីការបំពានច្បាប់មនុស្សធម៌អន្តរជាតិក៏ដោយ ក៏របបយោធាមិនបង្ហាញសញ្ញានៃការអត់ធ្មត់ និងនៅតែបន្តធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាកាន់តែឈឺចាប់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ