Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាវៀតណាម​ Thuy Tien បានចំណូលពីការផ្សាយ​ផលិតផលក្លែងបន្លំ​ ខ្ទង់លានដុល្លារឯណោះ

បានផុស

នៅ

អតីតម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ ២០២១ គឺបវរកញ្ញាឯក Nguyen Thuc Thuy Tien រកចំណូលបាន ៧ពាន់លានដុង (២៨ម៉ឺន​​ដុល្លារអាមេរិក) តាមរយៈក្រុមហ៊ុនមួយដែលបានប្រព្រឹត្តការក្លែងបន្លំ ដោយការនិយាយបំផ្លើសអត្ថប្រយោជន៍នៃស្ករគ្រាប់បន្លែយីហោ Kera។

រូបភាព៖vnexpress
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជិនីសម្រស់ឯក​វ័យ២៦ឆ្នាំរូបនេះ ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណី​ក្លែងបន្លំស្ករគ្រាប់ Kera និងត្រូវបានគេកំណត់ថា ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន Chi Em Rot នៃម្ចាស់ម៉ាក់យីហោស្ករគ្រាប់ Kera។

បើយោងតាមអ្នកស៊ើបអង្កេតបានបញ្ចាក់ឲ្យដឹងថា Thuy Tien បានបោកបញ្ឆោតអ្នកប្រើប្រាស់ ចាប់តាំងពីនាងដឹងថាសារជាតិនៃជាតិសរសៃនៅក្នុងស្ករគ្រាប់មានត្រឹមតែ ០.៩៣៥% ទាបជាងការផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំង។ ប៉ុន្តែ​នាង​បាន​សហការ​ជាមួយ​អ្នក​មាន​ឥទ្ធិពល​ល្បីៗ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និងនិយាយបំប៉ោង​ផលប្រយោជន៍​ផលិតផល។ លើសពីនេះ ក្រុមហ៊ុន​របស់​នាង​បាន​ប្រើ​ក្រុមហ៊ុន​ភាគី​ទី​បី​ គឺ Asia Life Company ដើម្បី​ផលិត​ស្ករគ្រាប់នេះបន្ថែមទៀត។

លើសពីនេះ នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Thuy Tien ដែលមានអ្នកតាមដានជាង ២.៦ លាននាក់ នាងបានហៅផលិតផលនេះថាជាខួរក្បាល ដោយបានបង្ហោះខ្លឹមសារផ្សព្វផ្សាយ និងបង្ហាញនៅក្នុងការផ្សាយបន្តផ្ទាល់ដើម្បីលក់វា។ នាងបានពិពណ៌នាផលិតផលនេះថា ងាយស្រួល មានជីវជាតិ និងមានការបញ្ជាក់គុណភាព សមរម្យសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ថា ស្ករមួយគ្រាប់ពិតជាអាចជំនួសបន្លែក្នុងអាហារបានពិតមែន។ ក្រោយមក នៅពេលដែលអតិថិជនម្នាក់បានសួរសំណួរអំពីធាតុផ្សំរបស់ស្ករគ្រាប់ និងទាមទារការទទួលខុសត្រូវ នាងស្រាប់តែលុបការបង្ហោះដែលពាក់ព័ន្ធចេញពីបណ្តាញសង្គមរបស់ខ្លួនចោលភ្លាមៗ។

ទោះបីជាបែបនេះក្ដី កាលពីដើមខែកុម្ភៈ បន្ទាប់ពីសាធារណជនបានលើកឡើងពីការព្រួយបារម្ភអំពីខ្លឹមសារនៃស្ករគ្រាប់ បវរកញ្ញាវៀតណាមរូបនេះស្រាប់តែចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន Chi Em Rot ដើម្បីធ្វើឲ្យខ្លួននាងមើលទៅដូចជាគ្រាន់តែជាអ្នកទីផ្សារឬជាអ្នកផ្សាយផលិតផល និងលាក់បាំងតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ភាគហ៊ុន។

ប៉ូលិសបាននិយាយថា គ្រឿងផ្សំរបស់ Kera គឺមិនមានស្តង់ដារ លោក Nguyen Phong ប្រធាន​ក្រុមហ៊ុន Asia Life Corporation បានណែនាំបុគ្គលិករបស់គាត់ទិញម្សៅបន្លែដែលមានជាតិសរសៃពី ០.៦១% ទៅ ០.៧៥% ប៉ុន្តែពួកគេបានអះអាងថា វាមានត្រឹម ២៨%។ ស្ករគ្រាប់នេះមានផ្ទុកសារធាតុ sorbitol ៣៥% ដែលជាជាតិផ្អែមនៃស្ករ និងសារធាតុបន្ថែម ដែលមិនបានបង្ហាញឲ្យឃើញមួយចំនួន។

ជាពិសេស កាលដែលអ្នកប្រើប្រាស់ទិញស្ករគ្រាប់បន្លែ Kera ពួកគជឿលើទីផ្សារដែលហ៊ានធានាអះអាងថា វាជួយដល់ការរំលាយអាហារ និងជាថ្នាំបញ្ចុះលាមក។ ប៉ុន្តែតាមពិតទៅ កាលដែលវាមានប្រសិទ្ធិភាជាថ្នាំបញ្ចុះលាមក គឺបណ្ដាលមកពីសារជាតិ sorbitol ដែលមិនមែនជាបន្លែនោះទេ។ ផលិតផលនេះត្រូវបានដាក់លក់លើទីផ្សារតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាសង្គមជាមួយនឹងការអះអាងមិនពិតដូចជា «ស្ករមួយគ្រាប់ជំនួសចានបៃតង» ។

មកដល់បច្ចុប្បន្ននេះ បវរកញ្ញា Thuy Tien រងការចោទប្រកាន់ពីបទ​បោ​កប្រាស់​អ្នកប្រើប្រាស់​​ ដូចមានចែងក្នុងប្រការ២ មាត្រា១៩៨ នៃក្រមព្រហ្មទណ្ឌ ក្នុងនាមជាអ្នកសមគំនិតជាមួយក្រុមហ៊ុនដែលជាចុងចោទ។ ក្រៅ​ពីនាង ក្នុងនោះមានបុគ្គល​មួយ​ចំនួន​ផ្សេង​ទៀត រួម​ទាំង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​ពាក់ព័ន្ធ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ផង​ដែរ។ ការស៊ើបអង្កេតកំពុងបន្ត ដើម្បីបញ្ជាក់អំពីទំហំពេញលេញនៃការរំលោភបំពាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាវៀតណាម​ Thuy Tien​ ​ត្រូវ​ចាប់ខ្លួន​ ក្នុងសំណុំរឿងផ្សាយផលិតផលក្លែងបន្លំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង

Sokha Hotels

ព័ត៌មានពេញនិយម