Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រកោតសរសើររដ្ឋសភាលើការ​បំពេញនយោបាយ«ការទូតសភា»

បានផុស

នៅ

ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យព្រមទាំង​បាន​កោតសរសើរ​ដល់​ការ​បំពេញ​ការងារការទូតសភារបស់​ថ្នាក់ដឹក​នាំ និងសមាជិក​សភា​កម្ពុជា ដែល​បាន​លើក​កម្ពស់កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិកាន់តែសំខាន់ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ព្រះរាជសារបើកបវេសនកាលនៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី៧ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​រាជអង្ការថា រដ្ឋសភាកម្ពុជា​បាន​បំពេញ​ការងារ​ទូត​សភា​យ៉ាង​សកម្ម និង​ផុលផុសលើនយោបាយការទូតសភា ក្នុង​នោះ​មាន​ការ​ជួប​ពិភាក្សា ការងារ​ទ្វេភាគីជាមួយ​ឥស្សរជនជាន់ខ្ពស់​នៃ​សភា និង​រដ្ឋាភិបាល​នៃ​ប្រទេ​សជាមិត្ត ព្រមទាំង​អង្គ​ទូតប្រចាំ​កម្ពុជា អង្កការ​ជាតិ និង​អន្តរជាតិ​នានា និង​បាន​ចូលរួម​កិច្ចប្រជុំ​អន្តរសភា​ថ្នាក់​តំបន់ និង​អន្តរជាតិ ដែល​ទាំង​អស់​នាំ​បាន​លើក​កម្ពសល់​កិត្យានុភាពកម្ពុជានៅ​លើឆាក​អន្តរជាតិ​ ក៏ដូចជា​បង្ហាញពី​តួនាទី​ដ៏សំខាន់​របស់​សភា​កម្ពុជា​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​ថែរក្សា​សន្ដិភាព ការ​អភិវឌ្ឍ និង​វិបុលភាព​ ក្នុង​តំបន់​និង​សកលលោក​។

ក្រៅពីនេះ​ព្រះមហាក្សត្រ​ក៏បានកត់សម្គាល់​ពីការ​បំពេញ​ការ​ងារ​របស់​សភាកម្ពុជា​ផងដែរ​ដោយ​បាន​អនុវត្តន៍​ការងារ​បាន​យ៉ាង​ល្អ​ដើម្បី​ជាតិមាតុភូមិ​។

ព្រះអង្គមាន​ព្រះរាជអង្ការថា៖ «ខ្ញុំសូម​កោតសរសើរចំពោះ​ សមាជិក សមាជិកា ទាំងអស់​នៃ​រដ្ឋសភា ដែល​ដឹក​នាំ​ និង​បាន​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ប្រកប​ដោយ​ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់​ ដោយសម្រេច​បាន​លទ្ធផល​យ៉ា​ងច្រើន​សន្ធឹក​សន្ធាប់ ជា​ឧត្តម​ប្រយោជន៍​គួរ​ជា​ទី​មោទនៈជូនជាតិ​ មាតុភូមិ និងប្រជាជន»។

ប្រធានរដ្ឋសភា​ សម្ដេចសភាធិតបី ឃួន សុដារី មាន​ប្រសាសន៍​ក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ស្ដីពី«លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិរបស់​កម្ពុជា និង​សភាពការណ៍​អន្តរជាតិ​»កាលពីថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២៥ថា​ ក្នុង​នីតិកាលទី​៧​នេះ​ ការទូត​សភាជាការងារ​អទិភាពមួយ​របស់​រដ្ឋសភាដើម្បីជំរុញ​តួនាទី​របស់​កម្ពុជា ជា​ពិសេស​សភា​កម្ពុជាក្នុង​ទំនាក់ទំនង​ការ​ទូត​ដែល​កាន់​តែ​សំខាន់​ក្នុង​ការ​ជំរុញ​កិច្ចសន្ទនាដើម្បី​សន្តិភាព និង​វិបុលភាព ឆ្លើយ​តប​នឹង​បញ្ហាប្រឈម​នានា និង​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ដោយ​យក​ប្រជាជន​ជាស្នូល។

សម្ដេច​សភាធិបតីក៏​ជំរុញ​ឱ្យ​មាន​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​នៅ​ក្នុងចំណោមសមាជិកសភាផងដែរ​ដើម្បី​ទប់ទល់​នឹង​បរិបទស្ថានការណ៍​អន្តរជាតិ​កាន់​តែស្មុគស្មាញដូចបច្ចុប្បន្ននេះ។

គួរឱ្យដឹង​ផងដែរ​ថាបន្ទាប់ពី​ចូលដឹកនាំសភាក្នុងអាណិត្តទី៧នេះ សម្ដេចសភាធិបតី ឃួន សុដារី បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​មិត្ត​បរទេស​ជាបន្តបន្ទាប់ទាំង​ជួប​នឹងឯកអគ្គរដ្ឋទូត រាជទូត​ និង​ការ​ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅបរទេស​។ សម្ដេច​ទើបនឹង​ទៅចូលរួមចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េកាលពីខែមេសាកន្លងទៅ ដោយឡែកនៅខែមិថុនាក្រោយសម្ដេច​នឹង​ទៅបំពេញ​ទស្សនៈកិច្ចផ្លូវការ​នៅ​ប្រទេស​ហុងគ្រី ខណៈស្ថាប័នរដ្ឋសភាកម្ពុជា​ក៏​កាន់​តែ​មាន​ភាពសកម្មលើ​ឆាកតំបន់នឹងអន្តរជាតិផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ វិនាទី មុន

ខេត្តទេសចរណ៍​ឡាវ​ «ហ្លួងព្រះបាង» ខ្វះខាត​ថវិកា​ថែទាំង​ផ្លូវ ទទូច​ឲ្យ​ពលរដ្ឋ​ចូលរួម​ជួយ​

ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវកុំដឹកលើសទម្ងន់ដើម្បីប្រើប្រាស់បានយូរអង្វែង

ព័ត៌មានជាតិ២ នាទីutes មុន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

សុខភាព១៣ នាទីutes មុន

តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ហេង សួរ ៖ TVET ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម២៤ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

Sokha Hotels

ព័ត៌មានពេញនិយម