Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវកុំដឹកលើសទម្ងន់ដើម្បីប្រើប្រាស់បានយូរអង្វែង

បានផុស

នៅ

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រួសក្រហមមួយខ្សែប្រវែង ៦គីឡូម៉ែត្រ ពីភូមិក្រយាជើង ទៅភូមិសង្វាត ឃុំក្រយា ក្នុងស្រុកប្រាសាទបល្ល័ង្ក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ឲ្យបានល្អ ចៀសវាងការដឹកទំនិញលើសទម្ងន់ដែលធ្វើឲ្យផ្លូវឆាប់ខូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ផារ័ត្ន បន្ថែមទៀតថា ផ្លូវមួយខ្សែដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ ពិតជាបានជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសនោះជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀត រាជរដ្ឋាភិបាល​បច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលខេត្តបានអំពាវនាវដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឲ្យបានគង់វង្សយូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់លើផ្លូវថ្នល់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀត សូមប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ មានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ វិនាទី មុន

ខេត្តទេសចរណ៍​ឡាវ​ «ហ្លួងព្រះបាង» ខ្វះខាត​ថវិកា​ថែទាំង​ផ្លូវ ទទូច​ឲ្យ​ពលរដ្ឋ​ចូលរួម​ជួយ​

ព័ត៌មានជាតិ៥២ វិនាទី មុន

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវកុំដឹកលើសទម្ងន់ដើម្បីប្រើប្រាស់បានយូរអង្វែង

ព័ត៌មានជាតិ១ នាទីute មុន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

សុខភាព១២ នាទីutes មុន

តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ហេង សួរ ៖ TVET ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម២៤ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

Sokha Hotels

ព័ត៌មានពេញនិយម