សន្តិសុខសង្គម
ក្មេងទំនើង ១ ក្រុម ព្រួតវាយអ្នកធ្វើការនៅ KTV ១ កន្លែង រងរបួស នៅខណ្ឌពោធិ៍សែនជ័យ
ក្មេងទំនើង ១ ក្រុម ប្រដាប់ដោយដំបង និងកាំបិតបុ័ងតោ បាននាំគ្នាព្រួតវាយទៅលើយុវជន ១ ក្រុមទៀត ដែលជាអ្នកធ្វើការនៅ KTV យីហោ «តន្ត្រី ឫស្សីមាស» បណ្ដាលឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ចំណុច KTV ១ កន្លែង យីហោ «តន្ត្រីឫស្សីមាស» សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនារីៗ បម្រើការងារនៅក្នុង ខេធីវី ខាងលើឱ្យដឹងថា នៅមុនពេលកើតហេតុមានក្មេងទំនើង ១ ក្រុម ជិះម៉ូតូ ៧ ទៅ ៨ គ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ និងដំបង ព្រមទាំងដុំថ្ម ជិះឆ្វែលទៅមកជាច្រើនដង រួចហើយស្រាប់តែនាំគ្នាធ្វើសកម្មភាពឈប់ម៉ូតូចុះទៅកាប់ភាគីក្មេង ១ ក្រុមទៀត ដែលបម្រើការងារនៅក្នុងហាងខាងលើ និងបានតដៃទៅវិញទៅមក បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់ បែកក្បាល និងរបួសស្រាលជាច្រើននាក់។

បន្ទាប់មកក្មេងទំនើងទាំងនោះបានកាប់ចិញ្ច្រាំម៉ូតូចំនួន ២ គ្រឿង រងការខូចខាត ទើបបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនដៃដល់បានចំនួន ៣ នាក់។ ចំណែកបក្សពួកផ្សេងទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោលពីកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះ ត្រូវបានដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បាននាំខ្លួនក្មេងទំនើងទាំង ៣ នាក់ ខាងលើ យកទៅប៉ុស្តិ៍ ដើម្បីសាកសួរចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង



-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក