ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តពលរដ្ឋនៅភ្នំពេញ ដាំដើមឈើតាមផ្ទះម្នាក់មួយដើម បង្កើតម្លប់បៃតងក្នុងសហគមន៍
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ពលរដ្ឋនៅរាជធានីភ្នំពេញ អាចចូលរួមដោយស្ម័គ្រចិត្តក្នុងការដាំដើមឈើក្នុងន័យបង្កើតគម្របបៃតង ដើម្បីលើកកម្ពស់បរិស្ថានរស់នៅឲ្យកាន់តែល្អប្រសើរ។
ថ្លែងចូលរួមក្នុងកម្មវិធីមាគ៌ាបៃតងដែលរៀបចំឡើងកាលពីសប្ដាហ៍មុននេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបានកំពុងបង្កើតថ្នាលបណ្ដុះកូនឈើតាមខេត្តនានា ដែលអាចផលិតកូនឈើបានរាប់លានដើម ដើម្បីចែកដល់ពលរដ្ឋយកទៅដាំនៅតាមលំនៅដ្ឋាន និងតាមទីប្រជុំជននានា។

រាជធានីភ្នំពេញនៅមានសក្ដានុពលច្រើន ដែលអាចពង្រីកគម្របបៃតងបន្ថែមទៀត។ បើតាមលោករដ្ឋមន្រ្តី ការជំរុញឲ្យពលរដ្ឋចូលរួមដាំដើមឈើមិនអាចចាប់បង្ខំបានទេ តែអាចចូលរួមដោយស្ម័គ្រចិត្តតាមលទ្ធភាព ខណៈក្រសួងមានកូនឈើចែកយកទៅដាំដោយឥតគិតថ្លៃ។
លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា ក្រសួងនឹងសហការជាមួយអាជ្ញាធរដែនដីនៅតាមរាជធានីខេត្តបំផុសចលនាក្នុងការដាំដើមឈើ ហើយលោកលើកទឹកចិត្តដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញជាចលនា ចូលរួមដោយស្ម័គ្រចិត្តក្នុងការដាំដើមឈើនៅតាមសហគមន៍ ដើម្បីបង្កើតគម្របបៃតង និងជាការរួមចំណែកចូលរួមទប់ស្កាត់ការឡើងកម្តៅផែនដី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


