Connect with us

សេដ្ឋកិច្ច

គម្រោងវិនិយោគជិត ៣០០ ដែលមានទុនជាង ៧ ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្ត នៅខេត្តព្រះសីហនុ

បានផុស

នៅ

ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប្រមាណ ៧ ០២៩ លាន​​ដុល្លារអាមេរិក និងអាច​បង្កើតការងារចំនួន ៥៣ ១៨៧ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ បានដឹក​នាំកិច្ចប្រជុំលើកទី ១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើក​ទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។

គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០ គម្រោងបន្ថែមទៀត រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និងគម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១,១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម។

លោក ហ៊ាន សាហ៊ីប បានលើកឡើង អំពីបច្ចុប្បន្នភាពនៃ ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និងការការពារឧស្សាហកម្មក្នុងស្រុក ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់​ទាញ​វិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និងការនាំចេញរបស់កម្ពុជាផងដែរ។

ទោះបីយ៉ាងណា, ស្ថានភាពនេះ ក៏បានបង្កើតកាលានុវត្តភាព សម្រាប់កម្ពុជា ក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់​ទាញ​វិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងបន្តខិតខំប្រឹងប្រែងថែមទៀត ជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”។

សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ប្រមាណ ៣០ គម្រោង។

ទោះជាស្ថិតក្នុងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្តូរ និងមិនមានភាពប្រាកដប្រជាក៏ដោយ ក៏ចំនួនគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅបន្តមាននិន្នាការកើនឡើង។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើ​មកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែក​ពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ព័ត៌មានជាតិ៤ ម៉ោង មុន

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម