ព័ត៌មានជាតិ
ក្រុងអង្គរធំទំហំជាង ៣ គីឡូម៉ែត្រការ៉េ គ្រោងរៀបចំជាតំបន់លំហែបៃតង មិនឲ្យយានយន្តឆ្លងកាត់
នៅថ្ងៃខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងគិតគូរសិក្សាបរិវេណក្រុងអង្គរធំ សម្រាប់រៀបចំជាទីលំហែបៃតងដោយមិនអនុញាតិឲ្យយានយន្តធ្វើដំណើរឆ្លងកាត់នោះទេ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍ និងទេសចរណ៍នៃអាជ្ញាធរអប្សរាបានបញ្ជាក់ថា កន្លងទៅ អាជ្ញាធរជាតិអប្សរាបានរៀបចំនៅខាងមុខបរិវេណប្រាសាទអង្គរវត្ត សម្រាប់តែជាផ្លូវថ្មើរជើងនិងជិះកង់តែប៉ុណ្ណោះ ដើម្បីផ្តល់ជាទីលំហែបៃតងឲ្យភ្ញៀវទេសចរអាចទស្សនាដើរកម្សាន្តដោយរីករាយ។
ខណៈនៅកណ្តាលក្រុង អាជ្ញាធរខេត្តក៏បានរៀបចំំឲ្យមានផ្លូវទេសចរណ៍ (tourist Street) ចំនួនពីរខ្សែនៅជុំវិញវត្តបូណ៌។


បន្ថែមពីនេះ បើតាមលោក សេង សុធារ៉ា អាជ្ញាធរជាតិអប្សរាក៏កំពុងសិក្សាក្នុងការជ្រើសរើសបរិវេណក្រុងអង្គរធំ ដែលមានទំហំផ្ទៃដីជាង ៣ គីឡូម៉ែត្រការ៉េ រៀបចំជាតំបន់លំហែបៃតង ដើម្បីផ្តល់បរិយាកាសផ្សារភ្ជាប់ធម្មជាតិ ដោយមិនអនុញ្ញាតិឲ្យមានយានយន្តឆ្លងកាត់ ដែលនាំឲ្យបំពុលបរិស្ថាននិងរំខានអារម្មណ៍ដល់ទេសចរដើរកម្សាន្ត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


