Connect with us

ព័ត៌មានអន្ដរជាតិ

MSMT៖ រុស្ស៊ី​លួច​ផ្គត់ផ្គង់​ប្រព័ន្ធការពារ​ដែន​អាកាស​ទំនើប​ឲ្យ​កូរ៉េ​ខាង​ជើង

បានផុស

នៅ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី (MSMT) ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបដល់កូរ៉េខាងជើង ដោយ​ក្នុង​នោះ​មាន​ប្រព័ន្ធការពារដែនអាកាសចល័ត និង​យានយន្ត​ប្រយុទ្ធ Pantsir យ៉ាងហោចណាស់​ចំនួន​មួយ​គ្រឿងៗ។

ប្រព័ន្ធការពារដែនអាកាសចល័ត Pantsir S1 (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្គត់ផ្គង់​​ដែលបានចាប់ផ្តើម​តាំង​ពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាដ៏ទូលំទូលាយរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដែលបានបង្កើនការព្រួយបារម្ភជាអន្តរជាតិ។

MSMT ដែលជា​​យន្តការ​​​ផ្គួចផ្ដើម​ដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងខែតុលា ឆ្នាំ​២០២៣ និង​មាន​ការ​ចូលរួមដោយប្រទេសចំនួន​៩​​ផ្សេងទៀត​ដូចជា អូស្ត្រាលី ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ និង​ នូវែលសេឡង់ ត្រូវបានបង្កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់អាណត្តិ​របស់ខ្លួនសម្រាប់​ការ​តាមដានការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង។ របាយការណ៍ដំបូងរបស់ក្រុមនេះ បានរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរយ៉ាង​ធំ​រវាងរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងការផ្តល់ឧបករណ៍ និងបច្ចេកវិទ្យាយោធាផងដែរ។

ជាថ្នូរនឹងប្រព័ន្ធការពារដែនអាកាស កូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានផ្គត់ផ្គង់ដល់រុស្ស៊ី នូវការគាំទ្រផ្នែកយោធាយ៉ាងច្រើន សម្រាប់ជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ នេះរាប់បញ្ចូលទាំងកុងតឺន័រជាង ២០ ០០០​គ្រឿង នៃទំនិញយោធាចាប់តាំងពីខែកញ្ញា ឆ្នាំ​២០២៣ ដែល​មាន​ដូចជា គ្រាប់​កាំភ្លើងធំរាប់លានគ្រាប់ មីស៊ីល​បាលិស្ទិក​ កាំភ្លើងធំធុនធ្ងន់ និងអាវុធប្រឆាំងរថក្រោះ។ បន្ថែមពីលើនេះ កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១១ ០០០នាក់ទៅកាន់​រុស្ស៊ី ដោយការដាក់ពង្រាយនាពេលថ្មីៗនេះ ត្រូវបានបណ្តុះបណ្តាលក្នុងវិធានការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក និងយុទ្ធសាស្ត្រថ្មើរជើង។

របាយការណ៍ក៏បង្ហាញផងដែរថា រុស្ស៊ីបានផ្តល់ទិន្នន័យមីស៊ីល និងជំនួយបច្ចេកទេសដល់កូរ៉េខាងជើង ដើម្បីបង្កើនប្រព័ន្ធណែនាំមីស៊ីលរបស់ខ្លួន។ ជាងនេះទៅទៀត នៅចន្លោះខែមីនា និងខែតុលា ឆ្នាំ២០២៤ រុស្ស៊ីបានផ្គត់ផ្គង់ប្រេងដល់កូរ៉េខាងជើងជាងមួយលានបារ៉ែល ហើយបច្ចុប្បន្នកម្មករកូរ៉េខាងជើងប្រមាណ ៨ ០០០នាក់កំពុងធ្វើការនៅ​រុស្ស៊ី។

សកម្មភាពទាំងនេះ បាន​បំពានដោយផ្ទាល់លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការផ្លាស់ប្តូរយោធាបែបនេះជាមួយកូរ៉េខាងជើង។ ការរកឃើញរបស់ MSMT គូសបញ្ជាក់អំពីសម្ព័ន្ធភាពយោធាដែលកំពុងកើនឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលត្រូវបានអនុម័តជាផ្លូវការដោយសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ​២០២៤។

សហគមន៍អន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍទាំងនេះ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការបែបនេះធ្វើ​ឲ្យ​ខូចដល់កិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយ​នុយក្លេអ៊ែរ​ជាសកល និងធ្វើ​​ឲ្យ​សន្តិសុខក្នុងតំបន់មានអស្ថិរភាព។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសន្យាបន្តតាមដានការអនុលោមតាមទណ្ឌកម្ម និងជំរុញ​ឲ្យ​កូរ៉េខាងជើងចូលរួមក្នុង​ទំនាក់ទំនង​ការទូត៕

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន (រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម