Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ កាណាដា​​អាចចូលរួម​ហ្វ្រី​ក្នុង​គម្រោង “Golden Dome” បើ​ព្រមក្លាយ​ជា​រដ្ឋ​ទី​៥១​របស់​អាមេរិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បា​ន​លើក​ឡើង​ថា ប្រទេស​កាណាដា​អាចចូលរួមជាមួយ​គម្រោង​ខែល​ការពារ​មីស៊ីល «Golden Dome» ដោយមិនគិតថ្លៃ បើ​ព្រម​​ធ្វើ​ជារដ្ឋទី​៥១​របស់សហរដ្ឋអាមេរិក។ បើ​មិន​ដូច្នេះ​ទេ កាណាដា​ត្រូវ​ចំណាយ​ប្រាក់​​រហូត​ដល់​ ៦១​​ពាន់​លាន​ដុល្លារ​ឯណោះ ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ពង្រឹង​សមត្ថភាព​ការពារ​ដ៏​អស្ចារ្យ​​​មួយ​នេះ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រកាសលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​កាល​ពី​ថ្ងៃ​ទី​២៨​ឧសភា​ថា «ខ្ញុំបានប្រាប់ប្រទេសកាណាដា ដែលចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ដ៏អស្ចារ្យរបស់យើងថា វានឹងត្រូវចំណាយអស់ ៦១​ពាន់លានដុល្លារ ប្រសិនបើពួកគេនៅតែជាប្រទេសដាច់ដោយឡែក… ប៉ុន្តែនឹង​មិន​ត្រូវចំណាយ​អ្វី​ទាំង​អស់ បើពួកគេក្លាយជារដ្ឋទី​៥១​ជាទីពេញចិត្តរបស់យើង»។

មន្ត្រី​កាណាដា​បាន​ច្រានចោល​យ៉ាង​ដាច់​អហង្ការ​ចំពោះ​គំនិត​នៃ​ការ​កាត់​​បញ្ចូល​ប្រទេស​ខ្លួន​​​​ឲ្យ​ក្លាយ​ជា​រដ្ឋ​របស់​អាមេរិក។ នាយករដ្ឋមន្ត្រី​កាណាដា លោក Mark Carney បានរំលឹកឡើងវិញនូវអធិបតេយ្យភាពរបស់ប្រទេសកាណាដា ដោយអះអាងថា «កាណាដាមិនមែនសម្រាប់លក់ទេ»។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ លោក Bob Rae បានរិះគន់សំណើរបស់លោក ត្រាំ ដោយប្រដូចវាទៅនឹង«ការ​ជម្រិត​យក​ថ្លៃ​ការពារ» និងសង្កត់ធ្ងន់លើគោលការណ៍សមភាពអធិបតេយ្យភាពក្នុងចំណោមប្រជាជាតិនានា។

លោកត្រាំ បានប្រកាសពីគម្រោងផលិត​ខែលការពារមីស៊ីល «Golden Dome» កាលពីថ្ងៃ​ទី​២០​ខែ​ឧសភា ខណៈហេតុផលនៃពីក្រោយការផលិត ត្រូវគេដឹងថា គឺដោយសារតែប្រព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចទប់ទល់នឹងសព្វាវុធរបស់សត្រូវដែលអភិវឌ្ឍន៍កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ។

ប្រព័ន្ធនេះនឹងបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ថ្មីនៅទូទាំងដីគោក សមុទ្រនិងលំហអាកាស រួមទាំងឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធស្ទាក់ចាប់តាមលំហផងដែរ។ មិនត្រឹមប៉ុណ្ណឹង Golden Dome មានសមត្ថភាព ស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីគ្រប់កន្លែងនៅលើពិភពលោក ឬសូម្បីតែបាញ់ចេញពីលំហអាកាសក៏ដោយ។ ប្រព័ន្ធនេះ មានទំហំធំជាង Iron Dome របស់អ៊ីស្រាអែល ប៉ុន្តែអាចបម្លាស់ទីបានលឿនជាង ហើយអាចបាញ់ទម្លាក់សូម្បីមីស៊ីលល្បឿនលឿនជាងសំឡេងក្នុងអត្រាសឹងតែ១០០%។

គម្រោងនេះត្រូវបានប៉ាន់ប្រមាណថាមាន​តម្លៃ ១៧៥​ពាន់លានដុល្លារ ប៉ុន្តែ​ការិយាល័យថវិកាសភា​អាមេរិក បានព្រមានថា ការចំណាយ​ជាក់ស្ដែង​អាចលើសពី ៥០០​ពាន់លានដុល្លារក្នុងរយៈពេល ២០​ឆ្នាំ​ខាង​មុខ៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាងជើង​ ចាត់ទុក​ «Golden Dome» របស់​អាមេរិក​ ​ជា​ការគំរាមកំហែង​អវកាស​ដ៏​គ្រោះថ្នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន រំពឹងលេចរូបរាងឡើង ៣ ឆ្នាំ ខាងមុខ

ព័ត៌មានជាតិ៥១ នាទីutes មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ព័ត៌មានជាតិ៥៤ នាទីutes មុន

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ២ ម៉ោង មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម