ជីវិតកម្សាន្ដ
លេចវត្តមានជាថ្មីក្នុងកម្មវិធីបវរកញ្ញា! ផន ស្រីពី បញ្ជាក់ជំហរថា ទោះបរាជ័យច្រើនដងតែនឹងខំក្រោកយកឈ្នះខ្លួនឯង
ខណ:កំពុងលេចវត្តមានក្នុងការប្រកួតកម្មវិធីសម្រស់ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានចេញមកបញ្ជាក់ថា នាងមកលើកនេះ មិនដើម្បីយកឈ្នះនរណាទេ គឺដើម្បីយកឈ្នះខ្លួនឯងថ្វីត្បិតកន្លងមកធ្លាប់បរាជ័យច្រើនដង។

កញ្ញា ផន ស្រីពី ធ្លាប់ឆ្លងកាត់ការប្រកួតច្រើនលើកមកហើយ រួមមាន Mr & Miss Cambodia Koraw 2018 , Freshie Girl 2019 ដោយនាងទទួលបានចំណាត់ថា្នក់ Top 10 ។ លុះឆ្នាំ២០២៤ នាងសម្រេចក្តីស្រមៃមួយទៀតដោយដណ្តើមបានមកុដ Miss Grand Kampong Cham 2024 នៃកម្មវិធី Miss Grand Cambodia 2024 ខណ:កន្លងទៅ នាងត្រូវបានជ្រើសរើសឱ្យក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី Miss Intercontinental 2024 ផងដែរ។
ទោះបីយ៉ាងណា ការបង្ហាញខ្លួនជាថ្មីនៅក្នុងការប្រកួត Miss Cosmo Cambodia ស្រាប់តែ ផន ស្រីពី បានឱ្យដឹងថា “ខ្ញុំតែងតែបរាជ័យ ហើយក៏លែងហ៊ានបន្តដំណើរទៅមុខ ព្រោះឧបសគ្គគ្រប់យ៉ាង ប៉ុន្តែខ្ញុំបានភ្លេចក្តីស្រមៃដ៏ធំធេងមួយ ខ្ញុំក្រោកឈរមិនមែនយកឈ្នះអ្នកណា ប៉ុន្តែខ្ញុំក្រោកឈរម្តងទៀត ដើម្បីយកឈ្នះខ្លួនឯងដើរទៅរកពន្លឺពេជ្រដ៏មានតម្លៃដែលនៅខាងមុខ”។
គួររម្លឹកថា អតីតបេក្ខភាព Miss Grand Cambodia 2024 កញ្ញា ផន ស្រីពី ដែលបច្ចុប្បន្នបាននិងកំពុងលេចមុខក្លាយជាបេក្ខភាពប្រកួតកម្មវិធី Miss Cosmo Cambodia 2025 បានប្តេជ្ញាឆន្ទ:របស់ខ្លួនថា នាងនឹងប្រើសំឡេងក្នុងការផ្សព្វផ្សាយវប្បធម៌និងអង្គរវត្ត ដើម្បីបង្ហាញភាពអស្ចារ្យទៅកាន់ឆាកអន្តរជាតិ៕ អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


