ព័ត៌មានអន្ដរជាតិ
និស្សិតសាកលវិទ្យាល័យ Harvard ចេញតវ៉ាកាន់តែស្រួចស្រាល់ ប្រឆាំងដូណាល់ ត្រាំ
និស្សិតសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ រាប់រយនាក់បានចេញធ្វើបាតុកម្មដោយការដើរតវ៉ាតាមដងផ្លូវ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីផែនការបញ្ចប់កិច្ចសន្យាហិរញ្ញវត្ថុសហព័ន្ធដែលនៅសល់ទាំងអស់ជាមួយសាកលវិទ្យាល័យ ដោយបង្កើនការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងស្ថាប័នអប់រំដ៏មានកិត្យានុភាពបំផុតមួយរបស់ប្រទេស។

និស្សិតសាកលវិទ្យាល័យ Harvard បានតវ៉ា បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរដើម្បីលុបចោលកិច្ចសន្យាសហព័ន្ធចំនួន ១០០លានដុល្លារជាមួយសាកលវិទ្យាល័យ ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយក្នុងការដាក់សម្ពាធលើសាលាដ៏ល្បីល្បាញនេះ។ យោងព័ត៌មានចុះផ្សាយនៅ CNA ។
ការផ្លាស់ប្តូរនេះក៏រួមបញ្ចូលផងដែរនូវការដកហូតសមត្ថភាពរបស់ សាកលវិទ្យាល័យ Harvard ក្នុងការទទួលយកនិស្សិតអន្តរជាតិដែលមានចំនួន ២៧% នៃចំនួននិស្សិតនៅស្ថាប័ននេះ។ ស្លាកសញ្ញាតវ៉ារួមមានសារដូចជា «Trump = Traitor» ដែលមានន័យថា «ត្រាំស្មើនឹងក្បត់» ខណៈដែលនិស្សិត បានសម្តែងការខកចិត្តចំពោះអ្វីដែលពួកគេមើលឃើញថាជាការវាយប្រហារលើសេរីភាពសិក្សា និងភាពចម្រុះ។
និស្សិតជាច្រើនបានប្រមូលផ្តុំគ្នាគាំទ្រមិត្តភ័ក្តិអន្តរជាតិរបស់ពួកគេ ដោយហៅសកម្មភាពនេះថា ជាការវាយប្រហារលើសេរីភាពសិក្សា។ ចៅក្រមបានចេញការរារាំងបណ្ដោះអាសន្នលើការកាត់បន្ថយកិច្ចសន្យា ដោយនឹងមានសវនាការនៅថ្ងៃព្រះស្បតិ៍បន្ត។

រដ្ឋបាលរបស់លោក ត្រាំ និយាយថា ការផ្តល់មូលនិធិគួរតែទៅសាលាពាណិជ្ជកម្មជំនួសវិញ ដោយរិះគន់កម្មវិធីសិក្សារបស់ Harvard។ សាកលវិទ្យាល័យ Harvard កំពុងតែតទល់នឹងពាក្យបណ្ដឹង ហើយអតីតនិស្សិតគ្រោងនឹងប្ដឹងផងដែរ។ ប្រឈមក្តីក្តាំងនេះ អ្នកជំនាញជឿជាក់ថា តុលាការទំនងជានឹងសម្រេចចិត្តតាមសាកលវិទ្យាល័យ។
ទោះបីជាសេតវិមានបានអះអាងថា វិធានការនេះគឺអំពីទំនួលខុសត្រូវសារពើពន្ធក៏ដោយ ក៏និស្សិត សាស្ត្រាចារ្យ និងអ្នកវិភាគច្បាប់បានចាត់ទុកពួកគេថាជាការវាយប្រហារមនោគមវិជ្ជាលើការអប់រំឧត្តមសិក្សា។
ខណៈដែល Harvard តស៊ូដើម្បីរឯករាជ្យភាពរបស់ខ្លួន ជម្លោះដែលកំពុងកើនឡើងនេះបានក្លាយជាចំណុចមួយនៅក្នុងការជជែកពិភាក្សាថ្នាក់ជាតិអំពីតួនាទីរបស់សាកលវិទ្យាល័យនៅក្នុងសង្គមអាមេរិកនិងអនាគតនៃការអប់រំអន្តរជាតិនៅសហរដ្ឋអាមេរិក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


