ព័ត៌មានជាតិ
ការដាក់ឱ្យប្រើប្រាស់ QR Code លើសញ្ញាបត្របាក់ឌុប ដើម្បីទប់ស្កាត់ការបន្លំឯកសារនានា
អន្តរក្រសួងរួមមាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖
៥ ធ្នូ ២០២២ តទៅ ដែលមានដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ។

សេចក្តីប្រកាសអន្តរក្រសួងបញ្ជាក់ថា វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា” មានតម្លៃគតិយុត្តស្មើ នឹងវិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សយកទៅប្រើប្រាស់ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ ស្របតាមគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
វិញ្ញាបនបត្រនិងសញ្ញាបត្រ ដែលមានដាក់ QR Code អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបានតាមរយៈ “ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីបន្ថែមថា ការដាក់ QR Code ទៅលើវិញ្ញាបនបត្រ និងសញ្ញាបត្រដែលទាក់ទងទៅនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺដើម្បីសម្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ក៏ដូចជាសុពលភាពរបស់ឯកសារ ដោយគ្រាន់តែធ្វើការស្កេនទៅលើ QR Code ដោយពុំតម្រូវឱ្យមានធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃសញ្ញាបត្រ និងវិញ្ញាបនបត្រនេះទេ។
លោកស្រីបញ្ជាក់ថា៖« ការប្រើប្រាស់ QR Code ទៅលើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺយើងចាប់ផ្តើមប្រើប្រាស់ចាប់ពីសម័យប្រឡង ៥ ធ្នូ ២០២២ រហូតមកដល់ពេលបច្ចុប្បន្ន ហើយក្រសួងទាំងពីរ នឹងបន្តសហការរៀបចំប្រើប្រាស់ដាក់ QR Code នេះ ដើម្បីបន្តភាពងាយស្រួល និងទប់ស្កាត់នូវរាល់ការបន្លំឯកសារនានាផងដែរ»។
ជាមួយគ្នានេះ អង្គភាពជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវសហការគ្នា ដើម្បីអនុវត្តការផ្តល់វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅ។
គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងសិស្សានុសិស្ស អាចផ្ទៀងផ្ទាត់និងប្រើប្រាស់វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយពុំតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងនៃវិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងទម្រង់ជាក្រដាស៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


