ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា ពូទីន កំពុងលេងជាមួយភ្លើង!
ស្របពេលកំពុងខឹងចិត្តចំពោះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលមិនព្រមបន្ថយដៃនៅតែបាញ់ខ្លាំងឡើងៗទូទាំងប្រទេសអ៊ុយក្រែននោះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំវិមានក្រឹមឡាំង កំពុងលេងជាមួយភ្លើងហើយ!

តាមរយៈសារខ្លីបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ មេដឹកនាំសេតវិមានសរសេរថា «អ្វីដែលលោក វ្ល៉ាឌីមៀរ ពូទីន មិនដឹងនោះគឺថា ប្រសិនបើគ្មានខ្ញុំទេ មានរឿងអាក្រក់ច្រើនណាស់នឹងកើតឡើងចំពោះរុស្ស៊ី។ ខ្ញុំមានន័យថា ពិតជាអាក្រក់ខ្លាំងមែនទែន។ គាត់កំពុងលេងជាមួយភ្លើងហើយ!»។
ដ្បិតតែគេមិនដឹងថាតើប្រធានាធិបតីអាមេរិកចង់សំដៅន័យនេះទៅលើអ្វី ប៉ុន្តែអ្វីដែលគេដឹងគឺថា ត្រាំ កំពុងក្តៅស្លឹកត្រចៀកនឹងលោកពូទីន ដោយហៅថា ជាមនុស្សឆ្កួត ជុំវិញការបាញ់សន្ធាប់គ្មានលស់ថ្ងៃលើអ៊ុយក្រែន ដែលបានឆក់យកជីវិតជនស៊ីលស្លូតត្រង់ជាបន្តបន្ទាប់។

លោកត្រាំ ថែមទាំងគំរាមប្រើធម៌ក្តៅតាមរយៈការដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើលបំផុតផងដែរ។ មិនត្រឹមប៉ុណ្ណឹង ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រសិនបើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំ ជាក់ជាមិនខាន។
សូមជម្រាបថា តាំងពីលោក ត្រាំ ចូលកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក អ្នកសាធារណរដ្ឋរូបនេះ បានបើកផ្លូវឲ្យស្តារទំនាក់ទំនងការទូតជាមួយរុស្ស៊ីឡើងវិញ ដើម្បីបន្តដំណើរទៅរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន។
ក្រោយមក គេឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ស្អិតរមួតជាងមុនខ្លាំង ខុសពីសម័យលោក ចូ បៃដិន ដែលរុស្ស៊ី-អាមេរិកមិននិយាយរកគ្នាសោះ។
ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ លោកត្រាំ កាន់តែឈឺក្បាលជាមួយពូទីន ព្រោះតែការខិតខំរបស់ខ្លួនក្នុងការចាប់ដៃជាមួយរុស្ស៊ី លើការដោះស្រាយបញ្ហានានាមិនបានរលូនដូចការគិតទុក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


