Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ បង្ហាញការគាំទ្រចំណាត់ការរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ

បានផុស

នៅ

សមាគមសិល្បករខ្មែរចេញញត្តិគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើបញ្ហាព្រំដែនជាមួយនឹងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងញត្តិគាំទ្ររបស់សមាគមសិល្បករខ្មែរនាថ្ងៃទី ០៣ ខែមិថុនានេះ បានឱ្យដឹងថា សមាជិកសមាជិកានៃសមាគមសិល្បករខ្មែរ សូមគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើបញ្ហាព្រំដែនជាមួយនឹងថៃ ក្រោយហេតុការណ៍វាយប្រហារដោយប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា និងសូមគាំទ្រចំពោះជំហរច្បាស់លាស់ និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកានាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។

នៅក្នុងសញត្តិដដែលបានបន្តថា សមាគមពិតជាមើលឃើញយ៉ាងជាក់ច្បាស់នូវកិច្ចខិតខំប្រឹង ប្រែងយ៉ាងមោះមុតប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើយន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។

ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ ក៏បង្ហាញការគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចធិបតី ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា​ “បើទោះបីកម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព”។

មួយវិញទៀត សមាគមសិល្បករខ្មែរ ក៏បង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងនាមអតីតនាយករដ្ឋមន្ត្រីដ៏អង់អាចក្លាហានឈ្លាសវៃ ដែលបានផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាលក្នុងការត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងនៅតែបន្តនាំបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាភាគីថៃពុំយល់ព្រមក៏ដោយ។

នេះជាចំណាត់ការនិងអនុសាសន៍ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំជាតិកម្ពុជា ទាំងការដឹកនាំប្រទេសទាំងខាងនយោបាយការទូត និងយោធាដែលធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅបំផុត។ សមាគមសិល្បករខ្មែរបន្ថែមថា “ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោល ទោសចំពោះសកម្មភាពវាយប្រហារដោយកងទ័ពថៃមកលើកងទ័ពកម្ពុជានៅតំបន់មុំបីក្នុងទឹកដី កម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះនិងសូមប្រកាសគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា”៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ នាទីute មុន

សមាគមសិល្បករខ្មែរ បង្ហាញការគាំទ្រចំណាត់ការរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ

សេដ្ឋកិច្ច៨ នាទីutes មុន

សហស្ថាបនិកកង់បីអគ្គិសនីខ្មែរ ដាក់គោលដៅផលិតកង់បីឱ្យបាន២០០គ្រឿង

ព័ត៌មានជាតិ១៨ នាទីutes មុន

យុវជន ESEA ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការ ICJ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

តើ​ លោក Lee Jae-myung ឬ​ លោក Kim Moon-soo នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង?​

ព័ត៌មានជាតិ១ ម៉ោង មុន

រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ

Sokha Hotels

ព័ត៌មានពេញនិយម