ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង
រុស្ស៊ី បានបើកការសងសឹកវិញហើយ បន្ទាប់ពីអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងទ្រង់ទ្រាយធំបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ Metro នៅថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥។

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ អ៊ុយក្រែន បានបើកការវាយលុកដោយដ្រូនក្នុងប្រតិបត្តិការ «សំណាញ់ពីងពាង» ផ្តោតលើមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែងស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានបំផ្លាញ ឬបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះយោធារុស្ស៊ី Tu-95, Tu-22M, Tu-160 និង A-50 ជាង ៤០គ្រឿង ដែលមានតម្លៃប្រមាណ៧ពាន់លានដុល្លារ។
«ប្រតិបត្តិការសំណាញ់ពីងពាង» ត្រូវអ៊ុយក្រែនចំណាយពេលអស់ ១ឆ្នាំកន្លះសម្រាប់ការរៀបចំ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ ដ្រូនអ៊ុយក្រែន ត្រូវដឹកជញ្ជូនទៅប្រទេសរុស្ស៊ី តាមរយៈប្រអប់កុងតឺន័រឈើដាក់នៅលើឡានដឹកទំនិញ។

យ៉ាងណាមិនទុកយូរឡើយ លោកពូទីន ក៏សងសឹកវិញយ៉ាងចាស់ដៃ ដោយបាញ់ស្រោចទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ បណ្តាលឲ្យមានមនុស្សស្លាប់និងបង្កការខូចខាតធំធេង។
នៅស្រុក Kramatorsk នៃតំបន់ Donetsk មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៣នាក់និងរបួស២នាក់ ដោយសារគ្រាប់រុស្ស៊ី ចំណែកនៅ Kharkiv មានមនុស្សម្នាក់ស្លាប់និងម្នាក់របួស ខណៈនៅ Chernihiv ក៏មានមនុស្សស្លាប់និងរបួសផងដែរ ប៉ុន្តែមិនបង្ហាញតួលេខជាក់លាក់។

ទន្ទឹមនោះ នៅទីក្រុង Odesa ឯណោះ មនុស្ស៤នាក់បានរងរបួស ដោយសារអគ្គិភ័យបានឆាបឆេះក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ រួមទាំងនៅឃ្លាំងស្តុកផលិតផលអាហារផងដែរ។
ការសងសឹករបស់លោកពូទីន កើតឡើងបន្ទាប់ពីគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បញ្ចប់ការចរចាស្វែងរកសន្តិភាពដែលរៀបចំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។
ការចរចានេះចាយពេលអស់ជាងមួយម៉ោង ប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឡើយ។ យ៉ាងណាភាគីទាំងសងខាង ឯកភាពគ្នាលើ២ចំណុច នោះគឺការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការប្រគល់សពទាហានដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


