ព័ត៌មានជាតិ
ពលរដ្ឋអ្នកសៀមរាប មានប្រពៃណីទំនៀមទម្លាប់ហូបនំបញ្ចុកខុសពីអ្នកភ្នំពេញ
មន្រ្តីជំនាញវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានលើកពីប្រពៃណីនៃការហូបនំបញ្ចុករបស់ប្រជាជននៅក្នុងខេត្តសៀមរាប ខុសពីតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ការសង្កេតជាទូទៅការហូបនំបញ្ចុករបស់ប្រជាពលរដ្ឋនៅភ្នំពេញនិងតំបន់មួយចំនួនទៀត មានទម្លាប់ដាក់ល្បោយមុនទើបដាក់នំពីលើ រួចទើបស្រូបទឹកសម្លបន្ថែម។ ប៉ុន្តែប្រពៃណីអ្នកស្រុកអង្គរក្នុងខេត្តសៀមរាបតាំងពីបុរាណកាលមកគឺដាក់នំរួចទើបរោយល្បោយពីលើ និងស្រូបទឹកសម្លជាក្រោយ។

មន្រ្តីជំនាញវប្បធម៌រូបនេះយល់ឃើញ ការប្រកាន់ទម្លាប់បញ្ច្រាសគ្នានេះមិនជាការខុសឆ្គងនោះទេ ដែលអាចបញ្ជាក់ពីអត្តសញ្ញាណប្រពៃណីតំបន់មួយខុសពីតំបន់មួយទៀត និងឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃវប្បធម៌ដូចជាពាក្យស្លោក «កម្ពុជាជាព្រះរាជាណាចក្រនៃវប្បធម៌» បានន័យថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានវប្បធម៌ចម្រុះសំបូរបែប ដែលមានតម្លៃនិងអត្តសញ្ញាណផ្សេងគ្នា ប៉ុន្តែមិនអាចកាត់ផ្ដាច់ចេញពីគ្នាបាន៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ