KPT+
ជីវិតដ៏សន្សំសំចៃ របស់មហាសេដ្ឋីពិភពលោក Warren Buffett
លោក Warren Buffett ជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែអ្នកវិនិយោគរូបនេះ បានរក្សានូវរបៀបរស់នៅសមរម្យ និងសន្សំសំចៃ ដែលមិនឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិសុទ្ធចំនួន ១៥៤ពាន់លានដុល្លាររបស់គាត់នោះទេ។
នៅក្នុងបទសម្ភាសន៍កន្លងមកជាមួយសារព័ត៌មាន CNBC និង Yahoo Finance គាត់បានចែករំលែកថា គាត់មិនដែលមានអារម្មណ៍ថាចង់បានផ្ទះ ឬឡានច្រើននោះទេ។
ដូច្នេះតើមហាសេដ្ឋីចាយវាយដោយរបៀបណា?

ចូលចិត្តប្រមូលឧបករណ៍ Ukulele
ថ្វីបើមានប្រាក់លានក៏ពិតមែន ប៉ុន្តែសេដ្ធីរូបនេះមានចំណង់ចំណូលចិត្ត វាយកូនហ្គោល ហើយចំណាយពេលច្រើនក្នុងការអាន។ គាត់ក៏មានចំណង់ចំណូលចិត្តចំពោះឧបករណ៍ ukulele ហើយដូចដែលគាត់បានបង្ហាញនៅឆ្នាំ ២០២០ ថា គាត់មាន ២២ ឯណោះ។
នៅចំណុចមួយ គាត់ថែមទាំងបានបរិច្ចាគ ukulele Hilo ១៧ ដល់សាខា North Omaha នៃអង្គការមិនរកប្រាក់ចំណេញ Girls Inc. ហើយគាត់ផ្ទាល់បានឈប់ដើម្បីផ្តល់មេរៀនជាក្រុមថែមទៀតផង។
នៅតែប្រើទូរស័ព្ទបត់ ស្លៀកពាកសាមញ្ញា និង កាត់សក់ត្រឹមតែ១៨ដុល្លារ
ទោះបីជាក្រុមហ៊ុន Berkshire Hathaway មានភាគហ៊ុនដ៏ធំនៅក្នុង Apple ក៏ដោយ គាត់បានពឹងផ្អែកលើទូរស័ព្ទបត់ Samsung SCH-U320 អស់ជាច្រើនឆ្នាំ។ ទីបំផុតគាត់បានប្តូរទៅប្រើ iPhone នៅឆ្នាំ ២០២០ ប៉ុន្តែនៅតែប្រើវាត្រឹមតែជាទូរស័ព្ទប៉ុណ្ណោះ។
បើនិយាយពីម៉ូដសំលៀកបំពាក់វិញ គាត់មានឈុតប្រហែល ២០ឈុត ដែលរចនាឡើងដោយអ្នករចនាម៉ូដជនជាតិចិន Madame Li ដែលគាត់បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអស់រយៈពេលជាច្រើនឆ្នាំ។ ភាពសន្សំសំចៃមិនត្រឹមប៉ុណ្ណឹងទេ ពេលខ្លះចំណាយ ១៨ ដុល្លារលើការកាត់សក់ពីហាងកាត់សក់ដែលមានទីតាំងនៅអគារការិយាល័យរបស់គាត់។
ទទួលទានតែ McDonald’s និង Coca-Cola
មហាសដ្ធីវ័យចំណាស់ចាប់ផ្តើមពេលព្រឹកភាគច្រើនជាមួយនឹងអាហារពេលព្រឹក ៣.១៧ដុល្លារ នៅហាង McDonald’s នៅតាមផ្លូវទៅការិយាល័យ។ ក្នុងចំណោមនោះ អាហារជម្រើសបីគឺ សាច់ក្រកពីរ សាច់ក្រក ស៊ុត និងឈីស ឬ bacon ស៊ុត និងឈីស។ គាត់តែងតែផ្គូផ្គងវាជាមួយកូកា-កូឡា។
ផ្ទះមួយបានទិញក្នុងទសវត្សរ៍ឆ្នាំ ១៩៥០
លោក Buffett រស់នៅក្នុងផ្ទះដ៏សាមញ្ញមួយក្នុងទីក្រុង Omaha រដ្ឋ Nebraska ដែលគាត់បានទិញក្នុងឆ្នាំ ១៩៥៨ ក្នុងតម្លៃ ៣១,៥០០ដុល្លារ ដែលស្មើនឹង ៣៤២,0០០០ ដុល្លារសព្វថ្ងៃនេះ។
អចលនទ្រព្យទំហំ ៦,២៨០ ហ្វីតការ៉េ (៥៨៣ ម៉ែត្រការ៉េ) មានបន្ទប់គេងចំនួន ៥ និងបានឆ្លងកាត់ការពង្រឹងសន្តិសុខ រួមទាំងការហ៊ុមព័ទ្ធ និងកាមេរ៉ាឃ្លាំមើល។ តម្លៃរបស់វាឥឡូវត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១,៤ លានដុល្លារ។
បន្ថែមពីលើលំនៅដ្ឋានចម្បងរបស់គាត់ Buffett ធ្លាប់មានផ្ទះវិស្សមកាលប្រាំមួយបន្ទប់គេងនៅ Laguna Beach រដ្ឋ California ។ វាត្រូវបានទិញនៅឆ្នាំ ១៩៧១ ក្នុងតម្លៃ ១៥០,០០០ ដុល្លារ ហើយត្រូវបានជួសជុលឡើងវិញមុនពេលត្រូវបានលក់នៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៧,៥ លានដុល្លារ។
ជិះរថយន្តល្មមៗ
លោក Warren Buffett មិនដែលត្រូវគេស្គាល់ថាជាម្ចាសរថយន្តទំនើបៗនោះទេ។ អស់រយៈពេលជិតមួយទស្សវត្សរ៍មកគាត់បានបើកឡានកញ្ចាស់់ Lincoln Town ឆ្នាំ ២០០១ ដែលមានស្លាកលេខផ្ទាល់ខ្លួន THRIFTY។
បន្ទាប់ពីដាក់លក់ដេញថ្លៃសម្រាប់សប្បុរសធម៌ គាត់បានប្តូរទៅប្រើរថយន្ត Cadillac DTS ស៊េរីឆ្នាំ២០០៦ហើយទីបំផុតបានដំឡើងកំណែទៅជា Cadillac XTS ក្នុងឆ្នាំ ២០១៤។ គាត់បានប្រាប់ Forbes ថាគាត់កម្រនឹងទិញរថយន្តថ្មីណាស់ ព្រោះគាត់បើកបរបានត្រឹមតែ ៣,៥០០ម៉ាយក្នុងមួយឆ្នាំ។
មានចិត្តសប្បុរសធម៌
លោក Buffett ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកសប្បុរសធម៌បំផុតនៅលើពិភពលោក។ ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ គាត់បានបរិច្ចាគភាគហ៊ុន Berkshire Hathaway ដែលមានតម្លៃជាង ៦០ ពាន់លានដុល្លារ ដែលឥឡូវនេះមានតម្លៃប្រហែល២៣០ពាន់លានដុល្លារ។
ប្រសិនបើលោក Buffett បានរក្សាភាគហ៊ុនទាំងនោះ ជំនួសឲ្យការផ្តល់ឲ្យពួកគេ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់នឹងឈានដល់ជិត ៤០០ ពាន់លានដុល្លារនៅចុងខែមេសានេះ នេះបើយោងតាម Bloomberg ។ នោះនឹងធ្វើឲ្យគាត់នាំមុខលោក Elon Musk ដែលបច្ចុប្បន្នជាអ្នកមានបំផុតក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិ ៣៣៥ ពាន់លានដុល្លារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តំណែងកូនៗទាំង ៥ នាក់របស់សេដ្ឋីលំដាប់ទី ២ ថៃ ក្រោយទើបបានមរតកពីឪពុកថ្មីៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


